ធ្លាយព័ត៌មាន P11 នឹងលេងកាមេរ៉ា Leica ក្រោយ 3 គ្រាប់ មិនមែនពីរគ្រាប់ទេ
- 2017-12-18 01:20:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយព័ត៌មាន P11 នឹងលេងកាមេរ៉ា Leica ក្រោយ 3 គ្រាប់ មិនមែនពីរគ្រាប់ទេ
ចន្លោះមិនឃើញ
មុននេះបន្តិចមានការលេចលឺពាក្យចចាមអារ៉ាមជុំវិញលក្ខណៈសម្បត្តិគ្រឿងនៃម៉ូដែល P11 ដោយរំពឹងនឹងមានកាមេរ៉ា 40MP ចំនួន ៣ គ្រាប់ប្រភេទ Leica នៅខាងក្រោយ អាចប្រើមុខងារ Hybrid Zoom ដល់កម្រិត 5X និងខាងមុខទំហំ 24MP។ ដោយឡែកចំពោះវត្តមានបង្ហាញខ្លួននៃត្រកូល P ជំនាន់ថ្មីនេះ ក៏ប្រហាក់ប្រហែលគូប្រជែងខ្លួនម៉ូដែល Galaxy S9/S9+ ដែលនឹងលេចមុខក្នុងពិព័រណ៍ MWC ឆ្នាំ ២០១៨ ដូចគ្នា។
កន្លងទៅក្នុងព្រឹត្តិការណ៍អបអរបុណ្យណូអែលនៅទឹកដីអាល្លឺម៉ង់ ក្រុមហ៊ុនប្រទេសចិន Huawei បានសន្យានឹងផលិតនូវផលិតផលដ៏គួរឲ្យចាប់អារម្មណ៍ថ្មីមួយ សម្រាប់ឆ្នាំក្រោយ ដោយផ្តោតចម្បងលើមុខងារកាមេរ៉ានិងបច្ចេកវិទ្យា AI។
គូសបញ្ជាក់ថាព្រឹត្តិការណ៍លំដាប់ពិភពលោក Mobile World Congress នឹងប្រព្រឹត្តិទៅនៅចន្លោះថ្ងៃទី ២៦ កុម្ភៈ ដល់ ១ មិនា ឆ្នាំ ២០១៨ ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...