បើកឆាកដើមឆ្នាំ ២០១៨ ក្រុមហ៊ុន Honda នឹងបង្ហាញមនុស្សយន្ត ៤ ម៉ូដែល
- 2017-12-18 01:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឆាកដើមឆ្នាំ ២០១៨ ក្រុមហ៊ុន Honda នឹងបង្ហាញមនុស្សយន្ត ៤ ម៉ូដែល
ចន្លោះមិនឃើញ
មិនខុសពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Honda ត្រូវបានគេសម្លឹងឃើញថានឹងប្រកាសបង្ហាញនូវមនុស្សយន្តដ៏គួរឲ្យស្រលាញ់ចំនួន ៤ ម៉ូដែលស្ថិតក្នុងគ្រួសារតែមួយនៃ 3E Robotics Concept នៅក្នុងពិព័រណ៍ CES ដែលនឹងរៀបចំឡើងនៅដើមឆ្នាំ ២០១៨។
ពិព័រណ៍ CES ដែលតែងតែបង្ហាញនូវផលិតផលនិងបច្ចេកវិទ្យាជំនាន់ក្រោយបង្អស់ជុំវិញពិភពលោក Honda នឹងបង្ហាញឥទ្ធិពលនៃការងារមនុស្សយន្តប្រចាំថ្ងៃក្នុងគេហដ្ឋាន។
ក្នុងសេចក្តីប្រកាសមួយក្រុមហ៊ុនជប៉ុននេះបានបញ្ជាក់ថា "មុខងារពិសេសនិងការរចនា ជំនាន់នៃមនុស្សយន្តរបស់ក្រុមហ៊ុន Honda ជាចក្ខុវិស័យក្នុងសង្គម ដែលមនុស្សយន្តនិងបច្ចេកវិទ្យា AI អាចជួយអ្នករាល់គ្នាគ្រប់ស្ថានភាពទាំងអស់ មិនថាតែការដោះស្រាយបញ្ហា, សិក្សាពីអ្វីមួយតាមរយៈអន្តរកម្មនៃមនុស្ស ដើម្បីបង្កើតនូវផលប្រយោជន៍ជាច្រើនទៅថ្ងៃមុខ"។
រំឭកដែរថានាពិព័រណ៍ CES ឆ្នាំ ២០១៨ លោក Gary Shapiro នាយកគ្រប់គ្រងពិព័រណ៌បានឲ្យដឹងថា នឹងមានស្តង់ប្រហែល ៤ ពាន់កន្លែងត្រៀមដាក់បង្ហាញ ខណៈប្រភេទអាជីវកម្មបង្កើតថ្មីនឹងមាន ៨០០ ក្រុមហ៊ុនច្រើនជាងឆ្នាំទៅប្រមាណ ២០០ ក្រុមហ៊ុន។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...