ត្រូវ​ម៉ាច់​តែ​ម្តង! Huawei មានកាដូ​ជាច្រើនស្វាគមន៍​បុណ្យណូអែល និង​ឆ្នាំ​ថ្មី

  • 2017-12-20 03:13:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ទទួល​បាន​ចំណា​ត់ទី​២ក្នុង​បរិមាណ​លក់ Huawei នឹង​មាន​កាដូ​ជូន​អតិថិជន​ក្នុង​ឱកាស​បុណ្យ​ណូអែល និង​ស្វាគមន៍​ឆ្នាំ​ថ្មី ២០១៨ ជាច្រើនផង​ដែរ។

Huawei បាន​ចេញ​លក់ Y7Prime, P10/P10 Plus និង​ចុងក្រោយ​នេះ nova 2i ស៊េរី​ថ្មី ដែល​មាន​រ​ហ័សនាម​ថា “​អា​ភ្នែក​4 (​កាមេរ៉ា 4)” ពោលគឺ​រាប់​ចាប់តាំងពី​អតិ​ថិ​ជន អ្នកលក់ ម្ចាស់​ហាង​ទូរ​សព្ទ បាន​ពេញចិត្ត​ nova 2i នេះ ។​​ ”​អា​ភ្នែក 4 ” រ​ហ័សនាម​ថ្មី​របស់​ស្មា​ត​ហ្វូ​ន​ nova 2i ស៊េរី​ថ្មី កំពុងអ​ន្រួ​ន​បេះដូង​អតិ​ថិ​ជន​ខ្មែរ។

Nova 2i គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​កាមេរ៉ា​4 (​ភ្លោះ​មុខ ភ្លោះ​ក្រោយ​) ដំបូង​គេ​បង្អស់​លើ​ពិ​ភព​លោក ត្រូវបាន​រចនា​ឡើង​ជាមួយ​នឹង​អេក្រង់​ធំ ពេញចិត្ត ពេញ​ភ្នែក ពេញ​គែម 5.9 អ៊ី​ញ ច្បាស់​ថ្លា​ឆ្វង់​កម្រិត 2K (1080*2160) ងាយស្រួល​ក្នុង​ការ​ទស្សនា​ភាព​យ​ន្ត ត​ន្រី្ត យូ​ធូប បណ្តាញ​ស​ង្គ​ម ពិសេស Live Facebook រឺ Video Calls ច្បាស់ រាង​ស្អាត ស្តើង ស្រាល ធន់ មាំ ល្អ​ប្រើ។ ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​ ដើម្បី​យល់ល​ម្អិ​ត​អំ​ពី Nova 2i​៖

ចំណែកឯ Mate 10 Pro ស៊េរី​ដែល​អតិ​ថិ​ជន​អន្ទះសា​រនោះ ទី​បំផុត ដែល​រង់ចាំ​ដ៍​យូរ ក៍បាន​មកដល់​ ជាមួយ​នឹងរូបរាង​ល្អ​ដូច​ពេជ្រ រលើប​រលោង សម​ជា​ស្មា​ត​ហ្វូន​ក្នុង​សុ​បិ​ន្ត ខ្លាំង​ជាង​មុន លឿន​ជាង​មុន កាលី​ប​ជាង​មុន បើ​បាន​ចាប់​កាន់ ស្ទាប​អង្អែល នែបនិត្យ ជីវិត​ពិតជា​មាន​ន័យ។ ព្រម​ទាំង​មាន​បន្ថែម​ជូន កាដូ​ ឧបករណ៍​តាមដាន ទ​ម្ងន់ និង​វាស់​ជាតិ​ខ្លាញ់ (Huawei Smart Fat Scale) និង ស៊ីម​ស្មា​ត​លេខ​ល្អ បន្ថែម​កញ្ចប់​ស្មា​ត​ធំ​ម៉ង ២៤សប្តាហ៍ ដោយ​ឥតគិតថ្លៃ សម្រាប់​អតិ​ថិ​ជន​ដែល​បាន​កុម្ម៉ង់​ទុក​មុន ។ ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

លោក​អ្នក​ត្រៀម​កាដូ​ជូន​គូស្នេហ៍ ក្រុមគ្រួសារ កូនៗ អ្នកមានគុណ ញាតិ​សណ្តាន បង​ប្អូន ពូ​មីង ហើយឬនៅ នាឱកាស​បុណ្យ​គ្រីស្ត​មាស រឺ​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ ២០១៨? បើ​រក​នឹកមិនឃើញ ឬពិបាក​រើស Huawei អាច​ជួយ​បាន មិនចាំបាច់​រក​នឹក​​ គិត​យូរ កាដូ​​​​​ត្រូវ​ចិត្ត​​ គ្រាន់តែ​ទិញ Nova2i ឬ Mate 10 Pro មួយគ្រឿង ដឹង​តែ​ពេញចិត្តតែម្តង។ ទស្សនា​វីដេអូ​នេះ​ទាំងអស់គ្នា​៖

ដោយ៖ ថា ម៉ាលីដា