Zidane និង Valverde រៀប​កីឡាករ​ណា​ខ្លះ​សម្រាប់​ប្រកួត Clasico?

  • 2017-12-20 03:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​សៅរ៍​​នេះ ស្ដេច​ស​ Real Madrid នឹង​ត្រៀម​ស្វាគមន៍​ក្រុម​ខ្លាំង Barcelona នៅ​ La Liga វេលា​ម៉ោង​៧​យប់​ ដែល​ជា​ការ​ប្រកួត​​ដ៏​កក្រើក​ក្នុង​វិស័យ​បាល់ទាត់​ក្នុង​ពិភពលោក។ មុន​ការ​ប្រកួត​​មក​ដល់​​កាសែត​​អេស្ប៉ាញ Barca បាន​វិភាគ​ទម្រង់​លេង និង​ជម្រើស​កីឡាករ​ទាំង​សង​ខាង​ ដែល​អាច​បង្ហាញ​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ។

តាម​ការ​វិភាគ​ Zinedine Zidane នឹង​ដាក់​ឈុត​​កីឡាករ​ដែល​លើក​ពាន Champions League នៅ​ទីក្រុង​ Cardiff និង​ Club World Cup កាល​ពី​ពេល​ថ្មីៗ ដោយ​លេង​ទម្រង់ ៤-៤-២។ Isco នឹង​ចាប់​ផ្ដើម​លេង​ជម្រើស​ដំបូង ខណៈ Gareth Bale ត្រូវអង្គុយ​កៅអី​បម្រុង​សិន ដោយ​សារ​ទើប​ជា​ពី​របួស។

Bale ត្បិត​តែ​​ទើប​ត្រលប់​មក​វិញ​ទម្រង់​លេង​មិន​ទាន់​ពេញ​លេញ ប៉ុន្តែ​គេ​​ជា​កីឡាករ​ជំនួស​ដ៏​សំខាន់​។ ជាក់​ស្ដែង​គេ​បាន​បង្ហាញ​​បច្ចេកទេស​​​​លេង​គួរឲ្យ​ចាប់​អារម្មណ៍​ ពេល​ប្ដូរ​ចូល​លេង​នៅ Club World Cup។ សម្រាប់​បង្ហាញ​របួស​ពេល​នេះ​មិន​ចោទ​ជា​បញ្ហា​ទេ ចំពោះ Zidane ព្រោះ​កីឡាករ​​សុទ្ធ​តែ​ពេញ​ជើង​១០០​%។

ងាក​ទៅ Barcelona វិញ ខ្សែ​​ការពារUmtiti  កំពុង​ជាប់​បញ្ហា​របួស សំនួរ​ចោទ​ថា តើ​នរណា​នឹង​ចាប់​ដៃ​គូ​ជាមួយ  Gerard Pique? ត្បិត Javier Mascherano បាន​ត្រលប់​ពី​របួស តែ​ Marca​វិភាគ​ថា Barcelona នឹង​ដាក់ Vermaelen ដែល​ជា​ជម្រើស​ល្អ​បំផុត ស្របពេល​​ការពារ​ឆ្វេង​ស្ដាំ​មាន Alba និង Semedo។

Paulinho ត្រូវ​សហការ​ជាមួយ​ខ្សែ​បម្រើ​៣​អ្នក​ផ្សេង​ទៀត​មាន​ដូច​ជា Iniesta, Busquets និង Rakitic ដើម្បី​គាំទ្រ​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ Messi និង Suarez។ ប្រព័ន្ធ​លេង​របស់​ក្លឹប​នៅ​តំបន់​ Catalan ក៏​មិន​ខុស​ពី Madrid ដែរ​គឺ ៤-៤-២៕ ​​​​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ