Atletico ប្ដឹង​ Barcelona រឿង​លួច​ទាក់ទង​ Griezmann

  • 2017-12-20 03:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បាន​ប្ដឹង​ទៅ​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ FIFA ពី​រឿង​ Barcelona លួច​ទាក់ទង​កីឡាករ​ Antoine Griezmann​។

Griezmann

តារា​ឆ្នើម​វ័យ​២៦​ឆ្នាំ​ទើប​បន្ត​កុងត្រា​ថ្មី​កាល​ពី​ដើម​ឆ្នាំ​ធ្វើ​ឲ្យ​រូប​គេ​នឹង​ស្នាក់​នៅ​ជាមួយ​ Atletico ដល់​ចប់​រដូវ​កាល​ ២០២១-២២។ យ៉ាង​ណា​ក៏​ដោយ​​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​បាន​ឆេះ​​ដុំ​នឹង​គូ​ប្រជែង​ Barca ដែល​លួច​ទាក់​ទង​ Griezmann។

Atletico បាន​ហៅ​សកម្មភាព​ខាង​លើ​ថា​បាន​ធ្វើ​ខុស​នឹង​ច្បាប់​របស់ FIFA ព្រោះ​ការ​ទាក់​ទង​នោះ​គ្មាន​ការ​អនុញ្ញាត​ពី​ខ្លួន​។​ ដោយឡែក​ Barca វិញ​ទទួល​ស្គាល់​​ថា​ពិត​ជា​បាន​ទាក់ទង​មែន​​ ​ក្លឹប​ទាក់ទង​សមាជិក​គ្រួសារ​ Griezmann ប៉ុណ្ណោះ​មិន​មែន​សាមី​កីឡាករ​ឡើយ។

ច្បាប់​មួយ​របស់​ FIFA បាន​ចែង​ថា​ ក្លឹប​​ណា​ដែល​ចង់​ទិញ​កីឡាករ​ត្រូវ​ទាក់ទង​ទៅ​ក្លឹប​ជា​អាណាព្យាបាល​ជា​មុន​សិន​មុន​ពេល​ជួប​​ចរចា​ទៅ​សាមី​ខ្លួន៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត