៣​ ស្នៀត​ពិសេស​ ជួយការពារ iPhone X តម្លៃ​ខ្ទង់​ពាន់​ ប្រើ​បាន​យូរ​អង្វែង​

  • 2018-08-31 07:54:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អេក្រង់​លាត​ពេញ​ ទូរសព្ទ​ងាយស្រួល​នឹង​ប្រឈម​ការ​បែក​ណាស់​។ iPhone X ម៉ូដែល​ចុង​ក្រោយ​ មាន​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ​ បើ​ជ្រុល​ថា​ចំណាយ​ដល់​ថ្នាក់​នេះ​ គួរ​វិនិយោគ​បន្ថែម​លើ​សម្ភារៈ​ការពារ​ ដើម្បី​ជួយ​ទប់​ការ​ធ្វេស​ប្រហែស​អំឡុង​ពេល​ប្រើប្រាស់​។

ប្រើ​សម្បក​រឹង​មាំ​

សម្បក​ទូរសព្ទ​តិច​ ឬ​ច្រើន​ អាច​ជួយ​ការពារ​ ផ្នែក​ក្រោយ​ និង​គែម​ទូរសព្ទ​បាន​ ពី​ការ​ប៉ះ​ទង្គិច​ល្មម​ៗ កុំ​ឲ្យ​បែក​ ថ្វី​បើ​ ពេល​ប្រើ​នឹង​បង្កើន​កម្រាស់​ទូរសព្ទ​ ពិបាក​ដាក់​ក្នុង​ហោប៉ៅ​ និង​បាត់បង់​រូបរាង​ដើម​ ដ៏​ស្រស់​ស្អាត​ ប៉ុន្តែ​អាច​ដោះស្រាយ​បាន​ជាមួយ​សម្បក​ថ្លា​។

គួរ​ជ្រើសរើស​សម្បក​មាន​ភាព​រឹងមាំ​ និង​គ្រប​គែម​ផ្ទៃ​ខាងមុខ​ អាច​ជួយ​បង្ការ​ ពេល​ធ្លាក់​ផ្កាប់​។

ប្រើ​ Screen Protector

គួរ​ប្រើ​ Screen Protector កញ្ចក់​ បិទ​ពី​លើ​កញ្ចក់​អេក្រង់​របស់​ iPhone។ នេះ​អាច​ជួយ​ការពារ​ ពេល​ធ្លាក់​ដោយ​ចៃដន្យ​ Screen Protector នឹង​ទទួល​យក​សំពាធ​នេះ​ច្រើន​ អាច​បែក​ មុន​អេក្រង់​ដើម​។

ប្រដាប់​ជុប​ជាប់​ខ្នង​ទូរសព្ទ​ ងាយស្រួល​សូក​ដៃ​កាន់

កាន់​ប្រើ​ទូរសព្ទ​ នឹង​ដៃ​ផ្ទាល់​ មិន​តិច​នាក់​ទេ​ រអិល​ធ្លាក់​ចុះ​ពី​ដៃ​។ ដូចនេះ​ គួរ​ប្រើ​ប្រដាប់​ជុប​ជាប់​នឹង​ខ្នង​ទូរសព្ទ​ មាន​កន្លែង​សូក​ម្រាម​ដៃ​ចូល​កាន់​ប្រើ​ ធានា​ទុក​ចិត្ត​ពី​ការ​ធ្លាក់​ អំឡុង​ពេល​កាន់​ប្រើ​។

បើ​ធ្វើ​ការពារ​បាន​ត្រឹមត្រូវ​ ទូរសព្ទ​អាច​ប្រើ​បាន​យូរ​ នៅ​ពេញចិត្ត​ នឹង​រូបរាង​ ឬ​សមាសធាតុ​រក្សា​ទ្រង់ទ្រាយ​ដើម​ ហើយ​ពេល​ឈប់​ប្រើ​លក់​ចេញ​ក៏​មាន​តម្លៃ​ច្រើន​ដែរ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន