៦ ចំណុចពិសេសៗ អ្នកគាំទ្រចង់ឲ្យលេចចេញលើ OnePlus 6T ឆ្នាំនេះ
- 2018-08-30 12:57:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ ចំណុចពិសេសៗ អ្នកគាំទ្រចង់ឲ្យលេចចេញលើ OnePlus 6T ឆ្នាំនេះ
ចន្លោះមិនឃើញ
OnePlus 6T របស់ក្រុមហ៊ុនចិនឆ្នាំនេះ រំពឹងនឹងបង្ហាញខ្លួននាខែតុលា ឆ្នាំ ២០១៨ ជាមួយតម្លៃក្បែរ ៥៥០ ដុល្លារ។ ប៉ុន្តែមុនដល់ថ្ងៃចេញផ្សាយផ្លូវការ ក៏មាន ៦ ចំណុចធំៗ ដែលអ្នកគាំទ្រត្រកូល OnePlus ភាគច្រើនចង់ឲ្យក្រុមហ៊ុនត្រៀមបំពាក់លើម៉ូឌែលក្រោយនេះ។
១.បច្ចេកវិទ្យាស្កេនខ្ចៅដៃក្រោមអេក្រង់:
ទាំង VIVO និង OPPO ត្រកូលគ្រួសារតែមួយជាមួយក្រុមហ៊ុន OnePlus សុទ្ធសឹងបំពាក់បច្ចេកវិទ្យាទំនើបនេះរួចអស់ហើយ នៅឡើយតែ 6T ក៏ត្រូវបានសង្ឃឹមយ៉ាងមុតមាំថានឹងដើរឲ្យទាន់មុខងារទំនើបនាឆ្នាំ ២០១៨ ជៀសវាងអូសបន្លាយដល់ឆ្នាំក្រោយ។ មួយផ្សេងទៀតបើ OnePlus អាចធ្វើបាន នោះក៏នឹងប្រជែង iPhone សេរ៊ីថ្មីត្រៀមប្រើត្រឹម Face ID ស្របពេល Pixel 3 របស់ Google ល្ហិចល្ហៀងថាមានត្រឹមទ្រនាប់ស្កេនខ្ចៅដៃធម្មតា។
២.បំពាក់ប្រអប់បន្ថែម microSD ត្រលប់មកវិញ:
ចាប់តាំងពី OnePlus 3 លែងមានទៀតហើយរន្ធបន្ថែម microSD Card នៅខាងក្រៅ ដោយហេតុផលថាបញ្ចៀសបញ្ហាប្រព័ន្ធសុវត្ថិភាពនិងដំណើរការល្បឿនម៉ាស៊ីន។ ប៉ុន្តែសម្របនឹងតម្រូវការប្រើប្រាស់សព្វថ្ងៃរបស់អតិថិជន ទំហំអង្គផ្ទុកធំពិតជាកត្តាចាំបាច់មួយ។
៣.អាវក្រោះការពារទឹក:
OnePlus 6 មានត្រឹមមុខងារការពារទឹកកម្រិតមធ្យម ដែលត្រឹមចំហាយទឹកល្មមៗអាចស៊ូរួច តែយកទៅងូតទឹកនៅធ្វើពុំបាននោះទេ។ ស្តង់ដារ IP កម្រិតខ្ពស់រំពឹងនឹងមានលើ OnePlus សេរ៊ីឆ្នាំ ២០១៨ នេះ។
៤.អេក្រង់កម្រិត HDR:
ទំហំអេក្រង់ក្បែរ ៦ អ៊ីញ ល្មមសក្ដិសមនឹងកម្រិតបង្ហាញ HDR ទើបសមល្មមនឹងតម្លៃ ក៏ដូចជាងាយស្រួលក្នុងការទស្សនាភាពយន្តឬវីដេអូលើ Netflix និង YouTube ជាដើម។
៥.សូមគ្មានអេក្រង់ឆក:
Vivo និង Oppo បានកែប្រែរចនាបថអេក្រង់ឆក មកត្រឹមផ្ទៃរាបស្មើលើត្រកូល Nex និង Find X ចុះ OnePlus 6T? ស្របពេល OnePlus 6 ឆ្នាំទៅគ្មានខុសអ្វីឡើយធៀបនឹង iPhone X ជាកត្តាធ្វើឲ្យអតិថិជនមានការអន់ចិត្ត ដោយចង់បានរបស់មួយប្លែកពីស្មាតហ្វូនដទៃ ប៉ុន្តែបើចម្លើយបដិសេធក៏សូមត្រឹមឆកតូចល្មមដូចមានលើ R17 និង V11។
៦.រចនាពណ៌ឆើតបែប Unicorn:
មិនថា Huawei ឬ Oppo ការលាយឡំពណ៌ចម្រុះចេញជាពណ៌តែមួយលើស្មាតហ្វូនសេរ៊ីក្រោយ ហាក់កំពុងទទួលបានការចាប់អារម្មណ៍ ជាពិសេសលើត្រកូល P20 និង P20 Pro ចុះ OnePlus អាចធ្វើបែបនេះបានទេ?
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: