ទស្សនា​វីដេអូ​ថ្មី​ចុង​ក្រោយ​ពី iPhone XS ​រឹត​តែ​រំជួល​អារម្មណ៍

  • 2018-09-03 02:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រូបរាង​ផ្លូវ​ការ​របស់​ iPhone XS ​លេច​ចេញ​បាន​ប៉ុន្មាន​ថ្ងៃ​ វីដេអូ​ Concept ថ្មី​មួយ​ត្រូវ​បាន​គេ​បង្កើត​ឡើង ​​ធ្វើ​ឲ្យ​គ្រប់​គ្នា​កាន់​តែ​​ពុះ​កញ្ជ្រោល​ចិត្ត​នឹង​ iPhone ជំនាន់​ថ្មី។

វីដេអូ​ Concept ថ្មី​មាន​បង្ហាញ​ពី​ iPhone XS ទាំង​ពីរ​ម៉ូដែល និង​បង្ហាញ​​នូវ​ជ្រុង​ជា​ច្រើន​នៃ​ iPhone ចេញ​ឆ្នាំ​ ២០១៨។ iPhone XS ​ទាំង​ពីរ​ម៉ូដែល​នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា ដោយ​​គេ​ក៏​ជឿ​ជាក់​ថា​ iPhone មួយ​ម៉ូដែល​ទៀត​ប្រើ​អេក្រង់​ LCD រួម​ទាំង​ Apple Watch ជំនាន់​ថ្មី ក៏​ប្រកាស​ចេញ​ក្នុង​ពេល​ជា​មួយ​គ្នា​ដែរ។

បញ្ជាក់​ជា​ថ្មី​ថា​វីដេអូ​ដែល​បង្ហាញ​ខាង​លើ​នេះ ជា​វីដេអូ​ Concept ផលិត​ចេញ​ឡើង​​ដោយ​ផ្អែក​តាម​រូបរាង​ផ្លូវ​ការ​របស់​ iPhone XS ដែល​លេច​ធ្លាយ​ប៉ុណ្ណោះ ពោល​មិន​មែន​ជា​វីដេអូ​ផ្លូវ​ការ​របស់​ Apple ឡើយ៕​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង