ផាត់​ សូដា​ ចង់​ឈ្នះ​ក្នុងកម្មវិធី One​ ព្រោះ​បាន​លុយ​ច្រើន​បន្តិច​ធ្វើ​សង្ឃទាន​ជូន​ឪពុក​

  • 2018-09-07 02:50:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ផាត់​ សូដា​ សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ​ គឺ​ត្រៀម​បាន​ល្អ​ជាង​មុន​ៗ​ទៅ​ទៀត​ ហើយ​ប្ដេជ្ញា​ខំប្រឹង​ប្រកួត​ឲ្យ​ខ្លាំង​បំផុត​ ដើម្បី​យក​ជ័យជម្នះ​អាច​ទទួល​បាន​លុយ​ច្រើន​បន្តិច​ ព្រោះ​ចង់​ធ្វើ​សង្ឃទាន​ជូន​ឪពុក​ចាស់​ និង​កំពុង​ឈឺ​ធ្ងន់។​

កីឡាករ ផាត់ សូដា​

ផាត់​ សូដា​ បាន​ឲ្យ​ដឹង​ពី​ប្រទេស​ចិន​ថា​ ការ​ប្រកួត​លើក​ទី៣​នេះ​ មាន​សង្ឃឹម​ច្រើន​ដែរ​ ថា​អាច​រក​ជ័យជម្នះ​បាន​ ព្រោះ​អី​ត្រៀម​ខ្លួន​បាន​ល្អ​ ទាំង​ការ​ហ្វឹកហាត់​ក៏​បាន​យូរ​ ទាំង​ការ​ថែ​រក្សា​ទម្ងន់​ក៏​មិន​ចោទ​ជា​បញ្ហា។​

ផាត់ សូដា​(ស្ដាំ)

កូន​សិស្ស​លោក​គ្រូ​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​ប្រាប់​ទៀត​ថា​ ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ប្រទេស​ចិន​លើក​នេះ​ វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ខ្លួន​ ព្រោះ​អី​ភ្លាត់​ចាញ់​ពីរ​លើក​ជាប់​ៗ​គ្នា​រួច​ហើយ។​ ចំណែក​រឿង​មួយ​នេះ​ទៀត​នោះ​ គឺ​ចង់​ឈ្នះ​ខ្លាំង​តែ​ម្ដង​ អាច​ទទួល​បាន​តម្លៃ​ខ្លួន​២០០០​ដុល្លារ​ ដើម្បី​យក​ទៅ​ធ្វើ​សង្ឃទាន​ជូន​ឪពុក​ដែល​កំពុង​ឈឺ​ធ្ងន់​ ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទៅ​ហើយ។​ ដូច្នេះ​បើ​ឈ្នះ​ទៅ​មាន​លុយ​ច្រើន​បន្តិច​ ដើម្បី​សម្រួល​បញ្ហា​ទាំង​នេះ។​

កម្មវិធីប្រកួត

បញ្ជាក់​ផង​ដែរ​ថា​ អ្នក​លេង​គុន​ខ្មែរ​ ផាត់​ សូដា​ ធ្លាប់​ប្រកួត​ One Championship​ ពីរ​ដង​រួច​មក​ហើយ​ ពោល​គឺ​ចាញ់​ទាំង​ពីរ​លើក។​ នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ អ្នក​ប្រដាល់​រូប​នេះ​ នឹង​ត្រូវ​ប្រកួត​ជា​លើក​ទី៣​ តតាំង​ជា​មួយ​កីឡាករ​ឥណ្ឌូណេស៊ី​ ឈ្មោះ​ Elipitua Siregar​ នៅ​ឯ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​ ក្នុង​កម្មវិធី​ខាង​លើ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី