សង្វៀន​បាយ័ន​ជា​កន្លែង​ផ្ដល់​ឱកាស​ និង​បណ្ដុះ​ធនធាន​ ខណៈ​កម្មវិធី​ខ្សែក្រវាត់​ខារ៉ាបាវ​​ឈាន​ដល់​រដូវកាល​ទី១១​

  • 2024-05-06 04:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ នាង​ ស៊ីវុត្ថា​ តំណាង​អ្នក​ផ្គូផ្គង​ប្រដាល់​នៅ​ទូរទស្សន៍​បាយ័ន​ថា​ ទីនេះ​គឺ​ជា​កន្លែង​ផ្ដល់​ឱកាស​ដល់​កីឡាករ​ថ្មីៗ​ និង​មិន​ទាន់​ល្បី​ជា​ច្រើន​រហូតឥលូវ​នេះ​ដៃគូ​សហការ​ក្រុមហ៊ុន​ខារ៉ាបាវ​នៅ​តែ​បន្ត​លើក​ស្ទូយ​គុនខ្មែរ ខណៈ​ពេល​នេះ​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​ឈាន​ដល់​រដូវ​កាល​ទី១១។​

សន្និសីទសារព័ត៌មាន​

តំណាង​អ្នក​ផ្គូផ្គង​ប្រដាល់​នៅ​ទូរទស្សន៍​បាយ័ន​ខាង​លើ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទសារព័ត៌មាន​ម្សិលមិញ​នេះ​ថា​ ដៃគូ​សហការ​ឧបត្ថម្ភ​ខារ៉ាបាវ​គិត​មក​ដល់​ពេល​នេះ​គឺ​ធ្វើ​ការ​ជា​មួយ​គ្នា​ខ្ទង់​ ១០​ឆ្នាំ​មក​ហើយ​ដោយ​នៅ​តែ​បន្ត​ទុក​ចិត្ត​រហូត​មក។​ រយៈពេល​ដ៏​យូរ​នេះ​បាយ័ន​ និង​ខារ៉ាបាវ​ បាន​បណ្ដុះ​ធនធាន​ជា​ច្រើន​ និង​ផ្ដល់ឱកាស​ដល់​កីឡាករ​ថ្មីៗ​ មិន​ទាន់​ល្បី​បាន​ប្រកួត​យក​បទ​ពិសោធ​រហូត​ឈាន​ដល់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ទូទាំង​ប្រទេស​ផង​ដែរ​នា​ពេល​កន្លង​មក។​

កម្មវិធីប្រដាល់ខារ៉ាបាវ

ការ​ប្រកួត​ខ្សែក្រវាត់​រដូវកាល​ទី១១​ នេះ​គឺ​មិន​ខុស​ពី​មុន​នោះ​ឡើយ​ ពោល​បេក្ខភាព​ និង​កីឡាករ​ដែល​បាន​មក​ចូលរួម​នៅ​ទីនេះ​នឹង​មាន​កេរ្តី៍ឈ្មោះ​ មាន​ការ​គាំទ្រ​ពី​មហាជន​ និង​មាន​ទីផ្សារ​ប្រកួត​កាន់​តែ​ច្រើន​នៅ​កម្ពុជា។​ លោក​ នាង​ ស៊ីវុត្ថា​ ថ្លែង​អំណរគុណ​ដល់​ខារ៉ាបាវ​ និង​អ្នក​ស្រឡាញ់​គាំទ្រ​សង្វៀន​បាយ័ន​កន្លង​មក​ពី​ខាង​ស្ថានីយ​ទទួល​ជា​និច្ច​ចំពោះ​ការ​រិះគន់​ និង​សំណូមពរ​របស់​មហាជន​ក្នុង​គោល​បំណង​ឲ្យ​កម្មវិធី​រឹតតែ​ល្អ​ប្រសើរ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។​

កម្មវិធីប្រដាល់ខារ៉ាបាវ

បញ្ជាក់​ដែរ​ថា​ យប់​ម្សិលមិញ​នេះ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី១១​ លើ​ប្រភេទទម្ងន់​ ៦០​គីឡូក្រាម​ដោយ​ចែក​ជា​២ពូល​ ខ្មែរ-ថៃ។​ បេក្ខភាព​កីឡាករ​ខ្មែរ​ចូលរួម​រួម​មាន​ មាស​ ប៊ុនថេន​ ផន​ លីហួរ​ រិទ្ធី​ សូសែន​ សេក​ គឹមសាន្ត​ ចំណែក​ថៃ​គឺ​ Sensakngern Petchsawath Suephokao Buakao Sor.Sor។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៥​ ខែ​ឧសភា​ ដល់​ទី១៨​ ខែ​សីហា​ ឆ្នាំ​២០២៤៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម