ម៉ឺន​ មេឃា​ ចង់​ល្បី​ដូច​ឪពុក​ណាស់​ ព្រោះ​ទៅ​ណា​ក៏​គេ​ស្គាល់​ដែរ​

  • 2018-09-06 07:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​១៧​ឆ្នាំ​ ម៉ឺន​ មេឃា​ បើ​និយាយ​ពី​ចង់​ល្បី​ដូច​ឪពុក​វិញ​ គឺ​ចង់​ខ្លាំង​ណាស់​ ព្រោះ​អី​ទៅ​ណា​ក៏​គេ​ស្គាល់​ ប៉ុន្តែ​មិន​ដឹង​ថា​បាន​ដូច​ឬ​ទេ​នៅ​ពេល​ខាង​មុខ​ ទោះ​យ៉ាង​ណា​ក៏​នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។​

កីឡាករ ម៉ឺន​ មេឃា​

ម៉ឺន​ មេឃា​ ដែល​ជា​កូន​ប្រុស​របស់​គ្រូ​ អេ​ ភូថង​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​រឿង​កេរ្តិ៍ឈ្មោះ​ឪពុក​វិញ​ គឺ​ល្បី​ណាស់​ ហើយ​រូប​គេ​ពិត​ជា​ចង់​មាន​ឈ្មោះ​ដូច​ទៅ​និង​ឪពុក​អញ្ចឹង​ដែរ​ ប៉ុន្តែ​មិន​ដឹង​ថា​ដូច​អាច​ខ្លាំង​ និង​ល្បី​ដូច​ឬ​អត់​នោះ​ទេ។​ យ៉ាង​ណា​មិញ​ គេ​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ត​ទៀត​ លើ​វិស័យ​មួយ​នេះ ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ។​

ថ្ងៃលោក អេ ភូថង ប្រកួត​ជា​មួយថៃ

អ្នក​ប្រដាល់​ជម្រើស​ជាតិ​ថ្នាល​សកល​ខាង​លើ​បន្ថែម​ថា​ ឥលូវ​នេះ​មិន​ទាត់​ដឹង​ថា​ខ្លួន​ឯង​មាន​ស្នៀត​ខ្លាំង​ណា​មួយ​ ឬ​ឲ្យ​ច្បាស់​ដូច​ឪពុក​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ធ្លាប់​ឮ​ម្ដាយ​សរសើរ​ថា​ស្នៀត​ទាត់​គឺ​ដូច​គ្នា​ តែ​នៅ​ស្រាល។​ អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ខាង​លើ​ ប្រាប់​ពី​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែរ​ថា​ គួរ​ត្រូវ​ពង្រឹង​ស្នៀត​ចាប់​ឡាំ​ជង្គង់​ឲ្យ​បាន​ច្រើន​ជាង​នេះ​ ព្រោះ​នៅ​ខ្សោយ។​

កីឡាករ ម៉ឺន មេឃា​

ម៉ឺន​ មេឃា​ ជា​កូន​ប្រុស​របស់​លោក​គ្រូ​ អេ​ ភូថង​ ហើយ​បច្ចុប្បន្ន​នេះ​ជា​កីឡាករ​ជម្រើស​ជាតិ​ថ្នាល​ប្រដាល់​សកល​ទៀត​ផង។​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​មាន​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។​ អ្នក​ស្នង​គុន​ខ្មែរ​រូប​នេះ​ កំពុង​លេង​ពាន​រង្វាន់​ TV5​ និង​បាន​ឡើង​ដល់​ជុំ​ទី៣​(៨នាក់​)ចុង​ក្រោយ​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី