រក​គ្រាប់​បាល់​បាន Giroud ថា សប្បាយ​ពេញ​ទំហឹង ក្រោយ​នៅ WC​ រក​គ្មាន​បាន​១​គ្រាប់

  • 2018-09-10 02:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ Kylian Mbappe និង Olivier Giroud បាន​ក្លាយ​ជា​តួឯក​ជួយ​បារាំង​ឈ្នះ​ហូឡង់ ២​ទល់​នឹង​១ សម្រាប់​ប្រកួត​ទី​ពីរ​របស់​ពួក​គេ​​នៅ​ពាន  Nations League។

នេះ​ជា​ជ័យជម្នះ​ដំបូង​របស់​បារាំង​​ចាប់​តាំង​ពី​ឈ្នះ​ពាន World Cup នៅ​ប្រទេស​រុស្សី ខណៈ​ការ​ប្រកួត​ទី​មួយ​នៅ Nations League របស់​ពួក​គេ​ស្មើ​ជាមួយ​អាល្លឺម៉ង់​ ០-០។ គ្រប់គ្នា​ចាំ​បាន​ថា​គ្រា​ព្រឹត្តិការណ៍ World Cup ២០១៨ ខ្សែ​ប្រយុទ្ធ Olivier Giroud រក​មិន​បាន​មួយ​គ្រាប់​សោះ​ឲ្យ​បារាំង​ ក្នុង​ការ​លេង​៧​ប្រកួត។

យ៉ាងណាមិញ កីឡាករ​របស់ Chelsea បាន​ស្ដារ​មុខមាត់​បាន​វិញ ក្នុង​ការ​ប្រកួត​យប់មិញ ដោយ​គេ​​ទាត់​បញ្ចូល​ទី​គ្រាប់​ទី​ពីរ​ឲ្យ​បារាំង​យក​ឈ្នះ​ហូឡង់។ ចប់​ការ​ប្រកួត​នេះ Giroud និយាយ​ថា គេរីករាយ​ខ្លាំង ជា​ពិសេស​បាន​ឃើញ​អ្នក​គាំទ្រ​អបអរ​ពេល​ដែល​គេ​ទាត់​ចូល។ កម្លាំង​ចិត្ត​នេះ​ធ្វើ​ឲ្យ​គេ​ចង់​ប្រកួត​ឲ្យ​បារាំង​ជា​រៀងរហូត៕ ​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ