មកមើលទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ បិតាសង្គ្រោះជីវិតកុមារកម្ពុជា នៅរសៀលនេះ
- 2018-09-10 09:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលទិដ្ឋភាពពិធីគោរពវិញ្ញាណក្ខន្ធ បិតាសង្គ្រោះជីវិតកុមារកម្ពុជា នៅរសៀលនេះ
ចន្លោះមិនឃើញ
នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការក្រសួងសុខាភិបាល បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត Beat Richner ដោយមានការចូលពីឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកមុខអ្នកការ ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើនរូបទៀត។
ដោយឡែកនៅមន្ទីរពេទ្យគន្ធបុប្ផា ក៏មានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធរបស់លោកនៅបណ្ណាល័យក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃដដែលនេះ។
លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក បន្ទាប់ពីលោកវេជ្ជបណ្ឌិតបានធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនខែមកហើយ។ ការបាត់បង់បិតាសង្គ្រោះជីវិតកុមារកម្ពុជា បានធ្វើឲ្យពលរដ្ឋខ្មែរទូទាំងប្រទេសសោកសង្រេង និងស្រណោះជាពន់ពេក នូវការលះបង់ដ៏ធំធេងរបស់លោកវេជ្ជបណ្ឌិតមកលើកូនខ្មែរ។
ទោះបីជាលោកវេជ្ជបណ្ឌិត បានឃ្លាតឆ្ងាយលែងវិលត្រឡប់ តែកូនខ្មែរគ្រប់រូបនៅតែចងចាំមិនភ្លេច ចំពោះការលះបង់ទាំងកម្លាំងកាយ ទាំងថវិកា និងតែងរិះរកគ្រប់វិធី ដើម្បីប្រមូលមូលនិធិមន្ទីរពេទ្យមួយនេះឲ្យដំណើរការរហូតមកដល់សព្វថ្ងៃ។
ក្នុងរយៈពេលប្រមាណជាង២៥ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ ៦៣២លានដុល្លារ ក្នុងការផ្ដល់សេវាព្យាបាលជំងឺដល់កុមារ និងស្ត្រីមានផ្ទៃពោះនៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ។ ថវិកាទាំងនោះបានមកពីរដ្ឋាភិបាលស្វីស ពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមួយចំណែកទៀតមកពីរដ្ឋាភិបាលកម្ពុជា។ បុរសចិត្តធម៌រូបនេះ ក៏តែងលេងឧបករណ៍សេឡូ ជាមធ្យោបាយក្នុងការស្វែងរកថវិកាជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា៕
សូមទស្សនាកម្រងរូបភាពជាច្រើនសន្លឹកទៀត៖