​ចំណុច​កត់សម្គាល់ ៣ យ៉ាង​ Honda ​​បង្ហាញ​គួរ​ឲ្យ​គោរព​ពេល​ដឹក​នាំ​កម្ពុជា​

  • 2018-09-12 02:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​លើក​ដំបូង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង ម៉ាឡេស៊ី​ ៣-១ នៅ​ពហុ​​កីឡដ្ឋាន​ជាតិ។ ​ក្នុង​ការ​ដឹក​នាំ​លើក​ដំបូង​របស់ Honda ​នេះ​រូប​គេ​បាន​សម្ដែង​ចំណុច​គួរឲ្យ​គោរព​ចំនួន​​​៣​​យ៉ាង​​ដែល​អ្នក​គាំទ្រ​អាច​នឹង​មិន​ដឹង​។

១-​Honda ​មិន​និយាយ​ពី​ចំណុច​ខ្វះខាត​របស់​កីឡាករ​៖ ​អ្នក​ចាត់​ការ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូប​​នេះ​មិន​បាន​បង្ហាញ​ពី​ចំណុច​ខ្វះខាត​ ឬ​ទម្លាក់​បន្ទុក​ទៅ​កាន់​កីឡាករ​​រូប​ណា​ទេ ពោល​គឺ​គេ​ខ្លាច​ប៉ះពាល់​ដល់​អារម្មណ៍​របស់​កីឡាករ។ ផ្ទុយ​ទៅ​វិញ​គេ​​បាន​និយាយ​តែ​ពី​ចំណុច​ល្អ និង​សរសើរ​កីឡាករ​ថា ប្រឹងប្រែង​លេង​តាម​ការ​ប្រាប់​របស់​ខ្លួន​បាន​ប្រមាណ​​ជា​៩០​% បើ​ទោះ​ការ​ប្រកួត​នោះ​បរាជ័យ​យ៉ាង​ណា​ក៏​ដោយ។

២-​រក្សា​ភាព​ញញឹម​ដាក់​កីឡាករ​គ្រប់​គ្នា​នៅ​ពេល​ចប់​ការ​ប្រកួត​៖ ជា​ការ​ពិត​ណាស់ Honda បាន​ញញឹម​ដាក់​កីឡាករ​គ្រប់​គ្នា​ក្រោយ​ពេល​ចប់​ការ​ប្រកួត​បើ​ទោះ​​ទទួល​បាន​លទ្ធផល​បរាជ័យ​ក្ដី​ ដែល​នេះ​អាច​បញ្ជាក់​ថា ជា​ទឹក​ចិត្ត​ស្រលាញ់​ចំពោះ​កីឡាករ​កម្ពុជា និង​មិន​សម្ដែង​ការ​ស្ដី​បន្ទោស​ទៅ​កាន់​កីឡាករ​។

​​៣-​ Honda អះអាង​ចង់​ជួយ​កីឡាករ​កម្ពុជា​ឲ្យ​ជោគជ័យ​ក្នុង​អាជីព​៖ អ្នក​ចាត់​ការ​ដែល​មិន​ទទួល​ប្រាក់​ខែ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រូប​នេះ​ បាន​និយាយ​ថា ​គេ​ពិត​ជា​ស្រលាញ់​កីឡាករ​កម្ពុជា​​​គ្រប់​គ្នា ពិសេស​គឺ​ចង់​ជួយ​ឲ្យ​កីឡាករ​កម្ពុជា​គ្រប់​រូប​សម្រេច​ក្ដី​ស្រមៃ​ក្នុង​អាជីព​បាល់ទាត់​របស់​ពួក​គេ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​