ក្ដៅ! មិន​មែន​មាន​តែ​មុខវិជ្ជា​គណិតវិទ្យា​មួយ​ទេ ដែល​ក្រសួង​អប់រំ​ពិនិត្យ​ឡើង​វិញ​នោះ

  • 2018-09-13 14:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហោះ​របស់​ទំព័រ​ផ្លូវ​ការ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​អម្បាញ់មិញ​នេះ បាន​ឲ្យ​ដឹង​ថា មិន​មែន​មាន​តែ​មុខវិជ្ជា​គណិតវិទ្យា​មួយ​ទេ ដែល​ក្រសួង​ពិនិត្យ​ឡើង​វិញ ពោល​គឺ​មុខ​វិជ្ជា​ទាំង​អស់។

(រូបតំណាង)

ក្រសួង​បាន​សរសេរ៖ "ក្រោយ​ពី​បាន​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​គ្រប់​មុខ​វិជ្ជា​ការ​ប្រកាស​លទ្ធផល​ថ្មី សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ស្អែក"។

សូម​បញ្ជាក់​ផង​ដែរ នៅ​ល្ងាច​ថ្ងៃ​នេះ ក្រសួង​អប់រំ​បាន​ប្រកាស​ថា ដំណើរ​ការ​បូក​ស្រង់​ពិន្ទុ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​មាន​បញ្ហា​បច្ចេកទេស។ ក្រោយ​បញ្ហា​បច្ចេកទេស​ត្រូវ​បាន​ដោះ​ស្រាយ ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា លទ្ធផល​បាក់ឌុប​មាន​ការ​ប្រែប្រួល​ដូច​ទៅ៖ បេក្ខជន​ជាប់​សរុប ៧៦,០៣៤ នាក់ ត្រូវ​ជា ៦៧,០៧ ភាគ​រយ។ បេក្ខជន​ជាប់​និទ្ទេស A មាន​ចំនួន ៤០៨ នាក់, B មាន​ចំនួន ២,២២២ នាក់, C មាន​ចំនួន ៦,០៤១ នាក់, D មាន​ចំនួន ១៥,១៨០ នាក់ និង​ E មាន​ចំនួន ៥២,១៨៣ នាក់។ ក្រសួង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មិន​មាន​ការ​ប្រែប្រួល​ឡើយ។

ក្រសួង​អប់រំ​នឹង​ប្រកាស​លទ្ធផល​ប្រឡង​ថ្មី សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​នៅ​ថ្ងៃ​ស្អែក​ទី ១៤ កញ្ញា​ ២០១៨ នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង និង​តាម​មន្ទីរ​អប់រំ​នៅ​មួយ​ថ្ងៃ​បន្ទាប់៕

ប្រភព៖ facebook   អត្ថបទ៖ សេរី មង្គល