ក្រសួងអប់រំលើកទឹកចិត្តឲ្យសិស្សដាក់បណ្ដឹងតវ៉ា បើមិនពេញចិត្តលទ្ធផល

  • 2018-09-16 04:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតប​នឹង​ការ​មិន​ពេញចិត្ត​របស់​សិស្ស​មួយ​ចំនួន​ចំពោះ​លទ្ធផល​បាក់ឌុប​លើកទី២ ​ឯកឧត្តម​ រស់ សុវាចា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​ និង​ផែនការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​ ប្រាប់ Sabay ក្រសួង​អប់រំ​នៅ​តែ​បន្ត​ទទួល​បណ្ដឹង​តវ៉ា​របស់​សិស្ស​ចាប់​ពី​ថ្ងៃ​ចេញ​លទ្ធផល​ រហូត​ដល់ ​៣០ថ្ងៃក្រោយ​ ដោយ​មាន​គណៈកម្មការ​កោសល្យវិច័យ​ ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​​ទុតិយភូមិ សម័យ​ប្រឡង​៖ ២០ សីហា ២០១៨។

ឯកឧត្តម​ ​បញ្ជាក់​ថា ​ចំពោះ​លទ្ធផល​អាហារូបករណ៍​ឡើយ​ ​ដោយ​ក្រុម​កោសល្យវិច័យ​របស់​ក្រសួង​​​​នឹង​ដោះស្រាយ​លទ្ធផល​ឲ្យ​រួច​រាល់​នោះ និង​ប្រកាស​​លទ្ធផល​អាហារូបករណ៍​តាម​ក្រោយ​ផង​ដែរ។

អាស្រ័យ​ហេតុនេះ ​ប្រសិនបើ​សិស្ស​ជឿជាក់​សមត្ថភាព​របស់​ខ្លួន ​ប៉ុន្តែ​លទ្ធផល​បែរ​ជា​ខុស​រំពឹង​ទុក​វិញ​នោះ អាច​ដាក់​បណ្ដឹង​តវ៉ា​បាន ក្រសួង​អប់រំ​នៅតែ​ទទួល​បណ្ដឹង​តវ៉ា និង​ដោះ​ស្រាយ​ជូន​ប្អូនៗ​ស្រប​តាម​គោលការណ៍​៕

​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម