ម្ចាស់​ iPhone XS ជួប​រឿង​ឈឺ​ក្បាល​ថ្មី

  • 2018-10-01 07:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយ​ 9to5Mac ទទួល​បាន​ការ​រាយការណ៍​មួយ​ចំនួន​ពី​ម្ចាស់​ iPhone XS/XS Max ដោយ​ជួប​បញ្ហា​លើ​ការ​សាក​ថ្ម​មិន​ចូល។ អ្នក​ប្រើ​ប្រាស់​បាន​ដោត​សាក​​ iPhone ជំនាន់​ថ្មី​នេះ ​ប៉ុន្តែ​មិន​អាច​សាក​ចូល​នៅ​ពេល​អេក្រង់​រលត់។

អ្នក​ប្រើ​ប្រាស់​ដែល​ជួប​បញ្ហា​នេះ​បាន​បន្ត​ប្រាប់​ទៀត​ថា​ iPhone របស់​ពួក​គេ​អាច​សាក​ថ្ម​ចូល​វិញ​បាន​ នៅ​ពេល​ដែល​​គេ​ដោត​សាក​ថ្ម ហើយ​បើក​អេក្រង់​ឡើង។ មក​ទល់​ពេល​នេះ​គេ​មិន​ទាន់​ច្បាស់​ថា​នេះ​ជា​បញ្ហា​ Software ឬ Hardware នោះ​ទេ។

​​​ពេល​នេះ​គេ​កំពុង​រង់ចាំ​ការ​បញ្ជាក់​ពី​ Apple ថា​បញ្ហា​មួយ​នេះ​កើត​ឡើង​ដោយ​សារ​អ្វី នឹង​មាន​ដំណោះ​ស្រាយ​បែប​ណា​លើ​បញ្ហា​ដែល​កំពុង​បន្ត​កើត​មាន​លើ​អ្នក​ប្រើ​ប្រាស់​​នេះ៕

ចុចអាន៖

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី