វាយ​គ្នា​ផ្អើល UFC ថ្ងៃ​មុន McGregor និង Khabib បាន​ថ្លៃ​ខ្លួន​ប៉ុន្មាន?

  • 2018-10-11 03:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​រុស្សី  Khabib Nurmagomedov នៅ​តែ​​អាច​ការពារ​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Lightweight បន្ទាប់​ពី​បញ្ចប់ជើង​ខ្លាំង Conor McGregor ត្រឹម​ទឹក​៤ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ក្នុង​កម្មវិធី UFC 229។

នេះ​គឺ​ជា​ការ​វិល​ត្រលប់​មក​វិញ​របស់​កីឡាករ​​សាធារណរដ្ឋ​អៀរឡង់ ចាប់​តាំង​ប្រកួត​ចុងក្រោយ​ឈ្នះ​​កីឡាករ Eddie Alvarez កាល​ពី​ឆ្នាំ​២០១៦។ ការ​ប្រកួត​នេះ McGregor ត្រូវ​ដើរ​តួ​ជា​អ្នក​មក​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​អ្នក​ប្រយុទ្ធ​មិន​ដែល​ចាញ់  Khabib។

យ៉ាងណាមិញ​ជើង​ខ្លាំង Khabib នៅ​តែ​បន្ត​កំណត់​ត្រា​មិន​ដែល​ចាញ់ ពោល​បញ្ចប់ McGregor ត្រឹម​ទឹក​៤​ ដោយ​ក្បាច់​ក្លេរ​ក​ធ្វើ​ឲ្យ​គេ​ឈ្នះ​២៧​ប្រកួត​ក្នុង​អាជីព។ តែ​ចប់​ការ​ប្រកួត​ក៏​មាន​រឿង​ចម្រូងចម្រាស​​កើង​ឡើង​ ដោយ​កីឡាករ​​និង​ក្រុម​ការ​ងារ​ភាគី​ម្ខាង​សងខាង​បាន​ប៉ះ​ទង្គិច​គ្នា​។

ងាក​ទៅ​មើល​តម្លៃ​ខ្លួន​វិញ ប្រកួត​​នេះ  Khabib Nurmagomedov ទទួល​បាន​២​លាន​ដុល្លារ ឯ Conor McGregor បាន​៣​លាន​ដុល្លារ។ បើ​ប្រៀប​ធៀប​កាល​ជួប​គ្នា​ជាមួយ Floyd Mayweather ឆ្នាំ​២០១៧គឺ​ខុស​គ្នា​ឆ្ងាយ កាល​នោះ McGregor បាន​ដល់​១០០​លាន​ដុល្លារ​ឯណោះ៕ ​

​ ​

ប្រភព៖ Independent   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ