Sweet ទៀត​ហើយ សុគន្ធ​កញ្ញា ​នាំ​គូ​ស្នេហ៍​ទៅ​កោះ​ម៉ា​ឌីវ ​ដែល​ធ្លាប់​ប៉ង​​​ជាយូរ

  • 2018-10-11 04:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ណា​ក៏​ល្បី​ថា ​កោះ​ម៉ា​ឌីវ ​ជា​កោះ​ឋានសួគ៌​លើ​ដី​មាន​ទេស​ភាព​ស្អាត​ និង​ទឹក​ថ្លា​ឆ្លុះ ឃើញ​ហើយ​ច្បាស់​ជា​លង់​ ​ដក​ចិត្ត​ចិត្ត​មិន​រួច​ទេ។ ឆ្លងភ្ជុំភ្លាម ​កំពូល​តារា​ចម្រៀង ​ឱក សុគន្ធ​កញ្ញា ​បាន​ចំណាយ​ពេល​ទៅ​ដើរ​លេង​នៅ​កោះ​ម៉ា​ឌីវ ​ដែល​ជា​កន្លែង​ម្ចាស់​បទ ​"​មួយ​ម៉ាត់​បែក ពីរ​ម៉ាត់​បែក​" ​ចង់​ទៅ​យូរ​ណាស់​មក​ហើយ។ ​

​មិន​ត្រឹម​កម្សាន្ត​ដើម្បី​បំពេញ​ក្តី​ស្រមៃ​ជា​យូរ​របស់​ខ្លួន​នោះ​ទេ ​លើក​នេះ ​តារា​អាយុ​៣១​ឆ្នាំ​នេះ ​ក៏​ដឹក​ដៃ​គូ​ដណ្ដឹង​របស់​ខ្លួន​ទៅ​ថត​រូប​លេង​ បង្កើត​អនុស្សាវរីយ៍​ជា​មួយ​គ្នា​ទៀត​ហើយ។ ​

តោះ ​មក​កម្សាន្ត​ភ្នែក​ជាមួយ​ទេសភាព ​ស្អាត​ស្រស់​ដោយ​គ្មាន​ការ​កែ​បន្ថែម ពី​តារា​ចម្រៀង​ ឱក សុគន្ធ​កញ្ញា នៅ​កោះ​ម៉ា​ឌីវ ទាំង​អស់​គ្នា​៖

​​

អត្ថបទ៖ លឹម សុនា