Klopp ទម្លាយ​រឿង​ដែល​លោក​ខ្លាច​បំផុត​ក្នុង​អាជីព​បាល់ទាត់​

  • 2018-10-12 08:08:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jürgen Klopp បាន​បង្ហើប​ថា​រឿង​​ភ័យ​ខ្លាច​បំផុត​​សម្រាប់​លោក​ គឺ​អ្នក​គាំទ្រ​បាល់ទាត់​នឹង​ចងចាំ​រូប​លោក​​​ត្រឹម​ជា​អ្នក​ចាត់ការ​ដែល​ដឹក​នាំ​មាន​សាច់​បាល់​ល្អ​មើល​ តែ​មិន​បាន​ឈ្នះ​ពាន​អ្វី​សោះ។​

បុរស​សញ្ជាតិ​អាល្លឺម៉ង់​បាន​ជំនួស​ Brendan Rodgers នៅ​ Liverpool ក្នុង​ឆ្នាំ​២០១៥​ហើយ​នាំ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​៣​កម្មវិធី​ផ្សេង​គ្នា​ រួម​ទាំង​ Champoins League ផង​តែ​មិន​ដែល​ឈ្នះ​ពាន​ម្ដង​ណា​សោះ​ពោល​គឺ​ត្រឹម​លេខ​២​ប៉ុណ្ណោះ។​

លោក​និយាយ​ថា៖ "ក្នុង​កីឡា​ជា​ច្រើន​ ការ​បាន​លេខ​២​គឺ​ទទួល​មេដាយ​ប្រាក់​មក​ផ្ទះ​វិញ​ តែ​សម្រាប់​បាល់ទាត់​ លេខ​២​គឺ​មាន​ន័យ​ថា​អ្នក​មិន​បាន​ឈ្នះ​អ្វី​ទេ។ ខ្ញុំ​ចង់​ឈ្នះ​ពាន​ ជា​ជាង​បាន​មេដាយ​លេខ​២​ ហើយ​ខ្ញុំ​ដឹង​ពី​បន្ទុក​ទាំង​នេះ"។​

"១០​ ឬ​២០​ឆ្នាំ​ក្រោយ​គ្មាន​នរណា​និយាយ​ថា​ អូហ៍​ ពេល​វេលា​ល្អ​បំផុត​របស់​ Liverpool ក្រោម​ការ​ដឹកនាំ​របស់​ Klopp គឺ​មិន​បាន​ឈ្នះ​អ្វី​ឡើយ​។ វា​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​ បើសិន​អ្នក​មិន​ឈ្នះ​អ្វី​ ហើយ​ហៅ​វា​ថា​ជា​ជោគជ័យ​នោះ"។ Klopp បន្ត​។

គួរ​រម្លឹក​ថា​ Klopp បាន​សន្យា​នាំ​ពាន​ Premier League លើក​ដំបូង​ឲ្យ​ Liverpool ក្នុង​រយៈ​ពេល​៤​ឆ្នាំ​ ហើយ​២០១៨​នេះ​គឺ​ជា​ឆ្នាំ​ចុង​ក្រោយ​ហើយ​សម្រាប់​លោក​ដើម្បី​បំពេញ​តាម​ការ​សន្យា​ខណៈ​ Liverpool បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​កំពូល​តារាង​លីគ​ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ Manchester City និង​ Chelsea៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន