មកទល់ថ្ងៃនេះគឺ ២ ១៩០ថ្ងៃហើយ កម្ពុជាបាត់បង់ព្រះមហាវីរក្សត្រអង់អាចគ្មានពីរ
- 2018-10-15 04:48:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកទល់ថ្ងៃនេះគឺ ២ ១៩០ថ្ងៃហើយ កម្ពុជាបាត់បង់ព្រះមហាវីរក្សត្រអង់អាចគ្មានពីរ
ចន្លោះមិនឃើញ
ថ្ងៃនេះគឺជាខួប ៦ឆ្នាំ ឬចំនួន ២ ១៩០ថ្ងៃ នៃការចូលទិវង្គតរបស់ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ នាព្រឹកថ្ងៃទី ១៥ តុលា ២០១៨ រាជរដ្ឋាភិបាល និងប្រជាជនខ្មែរ ប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋនៅស្តូបក្បែរវិមានឯករាជ្យ។
សម្ដេចតា បានសោយទិវង្គតនាវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ហើយដំណឹងដ៏ទុក្ខសោក និងក្រៀមក្រំឥតឧបមា បានរសាត់អណ្ដែតចេញពីមន្ទីរពេទ្យក្រុងប៉េកាំង ប្រទេសចិនមកដល់កម្ពុជា ដែលធ្វើឲ្យប្រជាជនខ្មែររាប់លាននាក់ក្ដុកក្ដួលពន់ពេក នោះគឺការចូលទិវង្គតរបស់ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលប្រជាជនខ្មែរគោរពស្រលាញ់បំផុត។