ប្រជាជន​កូរ៉េ​រាប់​ពាន់​នាក់ ទាមទារ​ឲ្យ​រំសាយ​ក្រុម BTS

  • 2018-10-15 07:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​កូរ៉េ​ជាង ៣ ពាន់​នាក់ បាន​នាំ​គ្នា​ចុះ​ហត្ថលេខា​លើ​ញត្តិថ្មី​មួយ​បញ្ជូន​ទៅ​កាន់ Blue House ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​រំសាយ​ក្រុម​ចម្រៀង BTS ជា​ផ្លូវការ។

ការ​ធ្វើ​ញត្តិ​ស្នើ​សុំ​នោះ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ពេញលេញ​ណា​មួយ​ថា​ BTS គួរ​តែ​រំសាយ​ក្រុម​នោះ​ទេ ប៉ុន្តែ​គេ​គ្រាន់​តែ​អះអាង​ថា ក្រុម​ចម្រៀង​នេះ "មាន​អំនួត​ចំពោះ​ខ្លួន​ឯង​ហួស" និង "មិន​មាន​គុណ​សម្បត្តិ​អ្វី​ត្រូវ​លើកលែង​មិន​ឲ្យ​ចូល​បម្រើ​កង​ទ័ព"។ ជាមួយ​គ្នា​នេះ​ដែរ ខាង​ការិយាល័យ​​របស់​នាយក​រដ្ឋ​មន្ត្រី​នឹង​​ត្រូវ​បាន​ទាមទារ​ឱ្យ​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ នៅ​ពេលណា​​ដែល​ញត្តិ​ទទួល​បាន​ហត្ថលេខា​ឡើង​ដល់​​ជាង ២០ ម៉ឺន​នាក់ ប៉ុន្តែ​ការ​គាំទ្រ​ចំពោះ​ញត្តិ​នេះ​ ទំនង​ជា​មិន​អាច​ឈាន​ដល់​ចំនួន​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​ក្រុម​អ្នក​គាំទ្រ BTS វិញ ក៏​បាន​ចេញ​ញត្តិ​មួយ​សម្រាប់​ប្រឆាំង​ការ​ទាមទារ​ឲ្យ​រំសាយ​ក្រុម​ចម្រៀង​មួយ​នេះ​ផង​ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា