ល្បីថាស្រលាញ់គ្នា ណាខុន និង ឌុច លីដា បានស្លៀកឈុតរៀបការដូចបំណងអ្នកគាំទ្រ
- 2018-10-25 08:42:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បីថាស្រលាញ់គ្នា ណាខុន និង ឌុច លីដា បានស្លៀកឈុតរៀបការដូចបំណងអ្នកគាំទ្រ
ចន្លោះមិនឃើញ
តារាសម្ដែង លោក ណាខុន និង កញ្ញា ឌុច លីដា ស្លៀកឈុតអាពាហ៍ពិពាហ៍ មើលទៅពិតជាស្រស់ស្អាត គាប់ភ្នែកតែម្ដង។ គ្រងឈុតបែបនេះ ធ្វើឲ្យអ្នកទាំងពីរ មើលទៅដូចគូស្វាមីទើបរៀបការថ្មោងថ្មី។
កន្លងមក អ្នកទាំងពីរត្រូវបានអ្នកគាំទ្រ ផ្គូផ្គង ចង់ឲ្យក្លាយជាគូស្នេហ៍ពិតប្រាកដ ក្រោយឃើញពួកគេមានភាពស្និទ្ធស្នាលគ្នាប្លែក។ ប៉ុន្តែ តារាសម្ដែងរាងខ្ពស់ស្រលះទាំងពីរ ត្រឹមរាប់អានក្នុងនាមជាអ្នកសិល្បៈប៉ុណ្ណោះ។
នៅពេលបានឃើញតារាសម្ដែងរូបស្រស់ទាំងពីរ ស្លៀកឈុតប្រពៃណី សម្រាប់ពិធីអាពាហ៍ពិពាហ៍បែបនេះទៀត រឹតតែធ្វើឲ្យ Fan សប្បាយចិត្ត អរជំនួស។ យ៉ាងណាមិញ ឈុតអាពាហ៍ពិពាហ៍នេះ ពួកគេថតឲ្យសម្អាងការមួយនៅខេត្តបាត់ដំបង នោះទេ។
រូបភាព៖ ផ្តល់សិទ្ធដោយ ឌុច លីដា