ចុកឈាម! ក្រោយដឹងចំណូលដែលហ្គេម PUBG Mobile អាចរកបានមួយថ្ងៃៗពីអ្នកលេង
- 2018-11-05 12:06:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុកឈាម! ក្រោយដឹងចំណូលដែលហ្គេម PUBG Mobile អាចរកបានមួយថ្ងៃៗពីអ្នកលេង
ចន្លោះមិនឃើញ
ហ្គេម PlayerUnknown's Battlegrounds ជាប្រភេទហ្គេម Online បែប Battle Royale មានដើមកំណើតចេញពីប្រទេសកូរ៉េខាងត្បូងនៃក្រុមហ៊ុន PUBG Corporation ដែលមានក្រុមហ៊ុនមេជា Bluehole។ មុននឹងឈានដល់ការ Update ចូលរដូវរងានាពេលខាងមុខ Sabay បង្វែរឲ្យអ្នករាល់គ្នាបានដឹងពីទំហំចំណូលដែលហ្គេម PUBG Mobile អាចប្រមូលបានពីអ្នកលេងក្នុងមួយថ្ងៃៗ។
របាយការណ៍ចុងក្រោយបង្អស់ចុះផ្សាយអំឡុងពាក់កណ្ដាលខែសីហា ឆ្នាំ ២០១៨ បានឲ្យដឹងថាបន្ទាប់ពីអ្នកលេងជាច្រើនចាប់ផ្តើមទិញកញ្ចប់ Elite Royale Pass ក្នុងតម្លៃ ១០ ដុល្លារ ជាហេតុនាំឲ្យតួលេខចំណូលមានការកើនឡើងខ្ពស់ចាប់តាំងពី PUBG Mobile បើកឲ្យលេងផ្លូវការនាថ្ងៃទី ១៩ ខែមិថុនា។
ជាមធ្យមចំណូលប្រចាំថ្ងៃគិតត្រឹមតែហ្គេម PUBG Mobile អាចទទួលបានដល់ ៦៨៩ ០០០ ដុល្លារ/ថ្ងៃ ខណៈដែលកាលពីខែកក្កដា ហ្គេមនេះសោតក៏បានឡើងមកឈរនៅចំណាត់ថ្នាក់ទី ៣៣ ជាហ្គេមដែលទទួលបានការចំណាយក្រាស់ក្រែលបំផុតពីអ្នកលេងទូទាំងសកលលោក។
ប្រភព: https://sensortower.com/blog/pubg-mobile-revenue-50-million
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
មកស្គាល់មហាសេដ្ឋីបច្ចេកវិទ្យាមានជាងគេទាំង ៥ របស់ចិន
ក្រុមហ៊ុនកូរ៉េពីរ ចង់ធ្វើជាដៃគូផ្គត់ផ្គង់គ្រឿងបង្គំ សម្រាប់រថយន្តវៀតណាម