Neymar និង Cavani មើលមុខគ្នាលែងចំ ក្រោយស៊ីជើងគ្នានៅប្រកួតមិត្តភាព
- 2018-11-17 02:18:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neymar និង Cavani មើលមុខគ្នាលែងចំ ក្រោយស៊ីជើងគ្នានៅប្រកួតមិត្តភាព
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Paris St-Germain ទាំងពីរគឺ Neymar និង Edinson Cavani បានប៉ះទង្គិចគ្នាអំឡុងពេលការប្រកួតមិត្តភាពប្រេស៊ីលឈ្នះអ៊ុយរុយហ្គាយកាលពីយប់មិញក្នុងកីឡដ្ឋាន Emirates របស់ក្លឹប Arsenal។
ប្រេស៊ីលរកគ្រាប់បាល់បានដោយសារ Neymar នៅនាទី៧៦ បន្ទាប់ពីកីឡាករ Diego Laxalt របស់អ៊ុយរុយហ្គាយសាងកំហុសលើ Danilo ក្នុងប្រអប់គ្រោះថ្នាក់។ យ៉ាងណាមិញ ការសម្រេចឲ្យប៉េណាល់ទីនេះមានរឿងចម្រូងចម្រាសខ្លាំង ដោយសារមើលតាមវីដេអូយឺត Diego មិនបានទៅប៉ះជើងធ្ងន់ធ្ងរលើ Danilo ទេ។
នៅនាទី៨៥ មិត្តរួមក្រុមជាមួយគ្នា Neymar និង Cavani បានប៉ះទង្គិចគ្នាមើលមុខលែងចំ ក្រោយពួកគេប្រឹងប្រជែងយកបាល់រហូតធ្វើឲ្យម្ខាងមានរបួស។ Cavani បន្ទាប់ពីដឹងខ្លួនខុសបានទៅចាប់ដៃ Neymar តែបែរជាទទួលការបដិសេធទៅវិញនិងដើរចេញរៀងខ្លួន៕