ដឹងទេ ថាពេល​ណា​អ្នក​បើក​បរ​ត្រូវ​ប្តូរបណ្ណ​ក្នុង​រយៈពេល​ពីរឆ្នាំ​ម្តង

  • 2018-11-26 03:22:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​អ្នក​កាន់​បណ្ណ​បើក​បរ​គ្រប់​ប្រ​ភេទ​មាន​សិទ្ធិបើក​បរ​យាន​យន្ត​រហូត​ដល់​អាយុ​៦៥​ឆ្នាំ និង​ចាប់ពី​អាយុ​៦៥​ឆ្នាំ​ឡើង​អ្នក​កាន់​បណ្ណ​បើក​បរ​អាចអនុញ្ញាត​ឲ្យ​បន្ត​បើក​បរ​បាន​ប៉ុន្តែ​ត្រូវ​ប្តូរបណ្ណ​ និង​ពិនិត្យ​សុខភាព​ក្នុង​រយៈពេល​ពី​រ​ឆ្នាំ​ម្តង​។

មាត្រា​៤២​នៃ​ច្បាប់​ចរាចរណ៍​​ផ្លូវ​គោក​ចែងថា​សុពភ​ភាព​នៃ​បណ្ណ​បើក​បរ​ប្រភេទ​ ក និង​ ខ មាន​រយៈ​ពេល​១០​ឆ្នាំ និង​ប្រ​ភេទ គ ឃ និង​ ង មាន​រយៈពេល​៥​ឆ្នាំ។ មាត្រា​ដដែល​ចែងថា​អ្នកមាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ​ឡើង​ត្រូវ​ពិនិត្យ​សុខភាព និង​ប្តូរ​បណ្ណ​រាល់ពី​រឆ្នាំ​ម្តង​។

អ្នក​បើក​បរ​គ្រប់​រូប​ត្រូវ​ប្តូរ​បណ្ណបើក​បរ​មុន​អស់​សុពលភាព​ ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិត​ពិនិត្យ​សុខភាព ថា​អាច​នៅ​បើក​បរ​បាន។ អ្នកបើក​បរ​ណាមិន​ប្តូរ​បណ្ណ​បើក​បរ​ថ្មី​នឹង​ត្រូវ​ទទួល​ទោសតាម​ច្បាប់​ដែល​មាន​ចែង។ មាត្រា៤២​ដដែល​បញ្ជាក់។

ប្រ​ដដែលបញ្ជាក់ថា​ការ​ពិនិត្យ​សុខភាព​ត្រូវ​ធ្វើ​នៅ​តាម​មន្ទីរពេទ្យ ឬ​មណ្ឌល​ខុសភាព​ដែល​កំណត់​ដោយ​ក្រ​សួង​សុខាភិបាល៕

អត្ថបទ៖ ទូច សុខា