មកស្គាល់ ផ្សិតព្រៃធំជាងគេបំផុតមួយក្នុងពិភពលោក អាយុកាលជាង ២ពាន់ឆ្នាំ

  • 2018-12-19 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សិត​ព្រៃ​មួយ​ប្រភេទ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ចាត់​ទុក​ថា​ជា​ផ្សិត​ដែល​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ពិភពលោក​យើង​នេះ។

ផ្សិត​ដែល​ដុះ​នៅ​ក្រោម​ដី​នេះ ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា Armillaria Gallica ដែល​មាន​តែ​នៅ​ក្នុង​តំបន់ Crystal Creek នៃ​រដ្ឋ Michigan សហរដ្ឋ​អាមេរិក។ ផ្សិត​ទាំង​នេះ អាច​មាន​ទម្ងន់​រហូត​ដល់​ជាង ៤០០ តោន និង​មាន​អាយុ​កាល​យ៉ាង​ហោច​ណាស់ ២ ៥០០​ឆ្នាំ។ លើស​ពី​នេះ​ទៀត ពួកវា​ដុះ​នៅ​ក្នុង​ដី​ដែល​ពឹង​ផ្អែក​លើ​ឫស​ដើម​ឈើ​ដើម្បី​រីក​លូត​លាស់​បាន​ល្អ។

គួរ​ឲ្យ​ដឹង​ថា អ្នក​ស្រាវជ្រាវ​មក​ពី​សកលវិទ្យាល័យ Toronto និយាយថា​ផ្សិត​នេះ ត្រូវ​បាន​រក​ឃើញ​ដំបូង​កាល​ពី​ចុង​ឆ្នាំ ១៩៨០ ហើយ​ត្រូវ​គេ​ជឿ​ថា​អាច​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ​ទៀត​ផង៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន