អាជីពរត់កង់បីមិនអន់ទេ តែបើចង់ធ្វើម្ចាស់របរនេះ ត្រូវគិតឲ្យវែងឆ្ងាយបន្តិច

  • 2018-12-29 05:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើគិតលេងៗ មនុស្សមួយចំនួនប្រហែលជាយល់ថាអាជីពជាអ្នករត់រ៉ឺម៉កកង់បី គឺជាការងារតូចតាច សាមញ្ញធម្មតា ដែលអាចរកចំណូលបានមួយថ្ងៃរស់មួយថ្ងៃ។ តែបើវិភាគឲ្យមែនទែន អាជីពនេះមិនមែនលំៗឡើយ ត្បិតវានឹងផ្ដល់សេរីភាពពេញលេញដល់អ្នក ខុសពីការងារក្នុងការិយាល័យ និងរបរបែបគ្រួសារមួយចំនួន។

ក្រៅពីនោះ ការប្រមើលមើលពីអ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងថា សេវាកម្មរ៉ឺម៉កកង់បីហ្គាស ឬកង់បីឥណ្ឌានេះ នឹងមានឱកាសកាន់តែរីកចម្រើនខ្លាំងឡើងនាពេលអនាគត ហើយអ្នករកស៊ីលើរបរនេះនឹងរកចំណូលបានរឹតតែច្រើន ដោយសារកំនើននៃការជិះកង់បីពីសំណាក់មនុស្សទូទៅ ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ ដោយសារហេតុផលសុវត្តិភាព និងការកកស្ទះចរាចរណ៍។

សព្វថ្ងៃមាន២ជម្រើស សម្រាប់អ្នកចង់ប្រកបរបរនេះ ទី១គឺការជួលកង់បីរបស់ក្រុមហ៊ុនដែលជាមធ្យមត្រូវបង់ទៅក្រុមហ៊ុនចន្លោះពី ៥ដុល្លា ទៅ៦ដុល្លាក្នុងមួយថ្ងៃ ទី២គឺអ្នកត្រូវមានកង់បីដោយខ្លួនឯង។ សម្រាប់អ្នកដែលគ្មានលុយទាំងដុំសំរាប់ទិញកង់បី ប្រាកដជារើសយកជម្រើសដំបូង(ទីមួយ) ដែលស្ដាប់ទៅងាយស្រួល ព្រោះអ្នកអាចជួលយកមកប្រកបរបរបានជារៀងរាល់ថ្ងៃ ដោយមិនបានប្រើដើមទុនខ្លួនឯង។

ទោះជាយ៉ាងណា បើរើសយកជម្រើសទី១រហូត នោះអ្នកច្បាស់ជាគ្មានថ្ងៃម្ចាស់ការលើមុខរបរនេះឡើយព្រោះត្រូវបង់ថ្លៃជួលកង់បីគេជារៀងរាល់ថ្ងៃ និងជារៀងរហូត។ តែបើអ្នករើសយកជម្រើសទី២អ្នកត្រូវមាន ឬសន្សំលុយអោយគ្រប់ចំនួនសិនដែរ។

ក៏ប៉ុន្តែជំរើសថ្មីមួយផ្សេងទៀត ដែលកំពុងទទួលបានការគាំទ្រខ្លាំងសំរាប់អ្នកដែលចង់ក្លាយជាម្ចាស់កង់បីដោយខ្លួនឯង ហើយមិនចាំបាច់មានលុយទាំងដុំគ្រប់ចំនួន នោះគឺការបង់រំលស់ដោយផ្ទាល់ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ។

តួយ៉ាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី (Royal Micro Finance Plc) បានបញ្ចេញនូវគម្រោងផ្ដល់កម្ចីដើម្បីទិញរ៉ឺម៉កកង់បីគ្រប់ប្រភេទ ជាមួយលក្ខខណ្ឌដែលប្រជាពលរដ្ឋខ្មែរអាចមានលទ្ធភាពទទួលយកបាន បើទោះមិនមានអស័យដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញក៏ដោយ អ្វីដែលប្រសើរនោះគឺ អតិថិជនអាចបង់រំលស់មកគ្រឹះមីក្រូហិរញ្ញវត្ថុ រ៉ូយ៉ាល់ ម៉ាយក្រូ ហ្វាយនែន ភីអិលស៊ី វិញក្នុងចំនួនប្រហាក់ប្រហែល និងការជួលកង់បីពីក្រុមហ៊ុនដែរ។ តែចំណុចដែលខុសគ្នានោះគឺ រយៈពេលប្រហែលជា ២៤ខែ នោះអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធកង់បីតែម្តង។

ព័ត៌មានបន្ថែមសួមចូលទៅកាន់វិបសាយ Royal Microfinance ឬ ហ្វេសប៊ុក Royal Microfinance ឬទំនាក់ទំនងផ្នែកបំរើសេវាកម្មអតិថិជនតាមទូរស័ព្ទលេខ៖ 081 970 777 / 023 970 777៕

អត្ថបទ៖ សុខណា