ស្រលាញ់គ្នាច្រើនឆ្នាំ ម្តងនេះ ចន ច័ន្ទលក្ខិណា ដាច់ចិត្តទម្លាយមិនរៀបការជាមួយ ហេង ឡុង
- 2019-01-16 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្នាច្រើនឆ្នាំ ម្តងនេះ ចន ច័ន្ទលក្ខិណា ដាច់ចិត្តទម្លាយមិនរៀបការជាមួយ ហេង ឡុង
ចន្លោះមិនឃើញ
ចំណងស្នេហ៍អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង មានរយៈ ពេលយូរឆ្នាំហើយ ដោយទស្សនិកជនជាច្រើន តែងទន្ទឹងរង់ចាំវេលាជ័យរបស់អ្នកទាំងពីរ។ មកដល់ពេលនេះ ប្រធានសមាគមសិល្បករខ្មែរ ដាច់ចិត្តទម្លាយពីបំណងពិតរបស់ខ្លួន លើរឿងនេះថា មិនរៀបការជាមួយលោក ហេង ឡុង នោះទេ។
មូលហេតុមិនមែនដោយសារបងស្រីរបស់លោក ចន ច័ន្ទតារា អស់ចិត្តឈប់ស្រលាញ់លោក ហេង ឡុង នោះឡើយ។ ផ្ទុយទៅវិញរយៈពេលដែលមើលចិត្តថ្លើមគ្នាមកនេះ អ្នកនាង ចនច័ន្ទ យល់ថា ជីវិតគូរបស់អ្នកទាំងពីរអាចដើរជាមួយគ្នាបាន ប៉ុន្តែមិនចាំបាច់ត្រូវរៀបចំមង្គលការនោះទេ។ ដោយសារតែការរស់នៅរាល់ថ្ងៃ មានភាពល្អប្រសើរ និងចុះសម្រុងគ្នាល្អហើយ ដូច្នេះ តួឯកក្នុងរឿង"ចៅពស់កេងកង" លែងចង់គិតពីមង្គលការ ទៀត។
អ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង មានទំនាក់ទំនងស្នេហ៍ជាមួយគ្នាជាង៤ឆ្នាំមកហើយ បន្ទាប់ពីអ្នកនាងចែកផ្លូវជាមួយលោក យុត្ថារ៉ា ឆានី ។ លោក ហេង ឡុង ត្រូវបានគេដឹងថា គឺជាអ្នកជំនួញធំម្នាក់ ផងដែរ។
កន្លងមកគូស្នេហ៍ទាំងពីរ បានបង្ហាញរូបស្លៀកឈុតកូនកំលោះក្រមុំ ធ្វើឲ្យមហាជនសង្ស័យថា អ្នកនាង ចនច័ន្ទ និងលោក ហេង ឡុង ជិតមានដំណឹងល្អឆាប់ៗមិនខាន។ ប៉ុន្តែ ប្រធានសមាគមរូបនេះ អះអាងថានោះគ្រាន់ជារូបថតអនុស្សាវរីយ៍របស់អ្នកទាំងពីរប៉ុណ្ណោះ ដោយគ្រានោះអ្នកនាង ចនច័ន្ទ បានកំណត់ថា ទំនងអាច២ឆ្នាំខាងមុខ។ ប៉ុន្តែពេលនេះ អ្វីៗបានស្រាយច្បាស់ហើយថា តារាចាស់វស្សារូបនេះ សម្រេចមិនរៀបចំពិធីរៀបការជាមួយលោក ហេង ឡុង នោះទេ៕