ក្រុមកុលសម្ព័ន្ធទាំង ៥ គ្រោះថ្នាក់ និងសាហាវបំផុតលើពិភពលោក
- 2019-01-22 03:05:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមកុលសម្ព័ន្ធទាំង ៥ គ្រោះថ្នាក់ និងសាហាវបំផុតលើពិភពលោក
ចន្លោះមិនឃើញ
ផែនដីនេះគឺជាកន្លែងដ៏ល្អមួយសម្រាប់រស់នៅ។ ថ្វីបើមនុស្សកំពុងតែឈានទៅមុខ នៅក្នុងវិស័យបច្ចេកវិទ្យា ក៏មានមនុស្សមួយចំនួនទៀត កំពុងរស់នៅក្នុងព្រៃផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមកុលសម្ព័ន្ធរស់នៅក្នុងព្រៃ នៅតែមាននៅទូទាំងពិភពលោកតែម្ដង។ មនុស្សទាំងអស់នេះ មិនដឹង និងអើពើពីពិភពលោកដ៏ទំនើបខាងក្រៅឡើយ។
ពួកគេមិនមានអាហារបរិភោគត្រឹមត្រូវឡើយ ហើយពឹងផ្អែកលើផ្លែឈើ និង សាច់សត្វ។ ជាមួយគ្នានេះដែរ ពួកគេមិនមានអគ្គិសនីប្រើប្រាស់ដូចយើងសព្វថ្ងៃឡើយ ពោលគឺត្រូវពឹងផ្អែកលើពន្លឺព្រះអាទិត្យ និង ភ្លើងនៅពេលយប់។ ជាងនេះទៅទៀត ពួកគេក៏មិនមានសំលៀកបំពាក់ត្រឹមត្រូវដូចយើងដែរ ដោយយកស្លឹកឈើមកបិទបាំងខ្លួនប៉ុណ្ណោះ។
នៅក្នុងថ្ងៃនេះយើងនឹងណែនាំប្រិយមិត្តឲ្យបានស្គាល់នូវ ក្រុមកុលសម្ព័ន្ធទាំង ៥ ដែលសាហាវ និងគ្រោះថ្នាក់បំផុត នៅលើពិភពលោកនេះ។
#១ ក្រុមកុលសម្ព័ន្ធ Caribs
តើអ្នកធ្លាប់ឮឈ្មោះពួក Cannibals ទេ? ពួកគេគឺជាមនុស្សដែលស៊ីសាច់មនុស្សជាអាហារ។ ពួកគេកំពុងរស់នៅតាមតំបន់កោះការាបៀន (Caribbean) និងស៊ីសាច់មនុស្សជាអាហារ។ ពួកគេជាក្រុមមនុស្សដំបូងគេបង្អស់នៅលើពិភពលោក ដែលអនុវត្តការស៊ីសាច់មនុស្សជាអាហារ។ ក្រោយមក វាក៏បានរីករាលដាលទៅផ្នែកផ្សេងទៀតនៃពិភពលោកតែម្ដង។
#២ ក្រុមកុលសម្ព័ន្ធ Aztec
Aztecs គឺជាក្រុមកុលសម្ព័ន្ធឃោរឃៅបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ពួកគេមានវត្តមាននៅទ្វីបអាមេរិក មុនពេលគេរកឃើញទីក្រុង Columbus នៃរដ្ឋ Ohio របស់សហរដ្ឋអាមេរិកទៅទៀត។ ពួកគេអនុវត្តការបូជាមនុស្ស ដោយកាត់បេះដូងជនរងគ្រោះ និងយករាងកាយសេសសល់ទៅចម្អិនធ្វើជាអាហារ។ ពួកគេធ្វើបែបនេះ នៅរៀងរាល់ព្រះចន្ទពេញវង់ និងថ្ងៃដែលគ្មានព្រះចន្ទ ហើយការធ្វើបែបនេះ ពួកគេជឿជាក់ថា នឹងអាចផ្គាប់ចិត្តព្រះអាទិត្យ និងព្រះចន្ទ ដែលពួកគេចាត់ទុកថាជាព្រះ។
#៣ ក្រុមកុលសម្ព័ន្ធជនជាតិដើមអាមេរិក (Native Americans)
ក្នុងអំឡុងពេលច្បាំងដណ្ដើមទ្វីបអាមេរិក គេបានជឿជាក់ថា មានក្រុមកុលសម្ព័ន្ធឥណ្ឌាមួយចំនួន អនុវត្តការស៊ីសាច់មនុស្សជាអាហារនៅអាមេរិក។ នៅក្នុងឆ្នាំ ១៧៦៨ តាអាចារ្យម្នាក់មកពីប្រទេសអេស្ប៉ាញ បានទៅមើលសកម្មភាពរបស់កុលសម្ព័ន្ធនោះ។ ក្រុមកុលសម្ព័ន្ធដ៏សាហាវនេះ បានចាប់ជនរងគ្រោះម្នាក់ កាត់បំពង់ក ពន្លាត់ស្បែក និងកាត់សាច់ជាដុំៗ ហើយស៊ីនៅចំពោះមុខតាអាចារ្យនោះតែម្ដង។
#៤ ក្រុមកុលសម្ព័ន្ធ Fiji
បច្ចុប្បន្ននេះ Fiji ដែលជាប្រទេសស្ថិតនៅតំបន់អូស្យានី (Oceania) គឺជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរបំផុតមួយ នៅលើពិភពលោក។ ប៉ុន្តែបើងាកទៅមើល កាលពីប៉ុន្មានសតវត្សមុនវិញ វប្បធម៌ស៊ីសាច់មនុស្សជាអាហារ ត្រូវបានរីករាលដាល នៅក្នុងតំបន់ Melanisia, Sebagai និង Polynesia ដែលស្ថិតនៅតំបន់ខាងលើ។ មិនតែប៉ុណ្ណោះ ក្រុមមួយមានឈ្មោះថា Seorang បានសារភាពថា ពួកគេបានស៊ីមនុស្សអស់ ៧៨៥ នាក់ និងអះអាងថា ពួកគេពិតជាមានមោទនភាពណាស់ក្នុងការធ្វើបែបនេះ។
#៥ ក្រុមកុលសម្ព័ន្ធ Karowai
Karowai គឺជាក្រុមកុលសម្ព័ន្ធ ដែលរស់នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ជាទូទៅ ពួកគេត្រូវបានគេប្រទះឃើញ នៅក្នុងខេត្ត Papua។ ពួកគេតែងស៊ីសមាជិកកុលសម្ព័ន្ធខ្លួនឯង ដែលពួកគេសង្ស័យថាជាមេធ្មប់។ ពួកគេរស់នៅលើដើមឈើខ្ពស់ៗ ដើម្បីការពារខ្លួនពីសត្វព្រៃសហាវ និងក្រុមកុលសម្ព័ន្ធឯទៀត៕