បញ្ជី​ឈ្មោះ Cambodia All Stars ត្រៀម​លេង​ទល់ Muangthong ចេញ​ហើយ

  • 2019-02-02 03:48:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា​បាន​បញ្ចេញ​​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៧​រូប​របស់ K Cement Cambodia All stars ដែល​ត្រៀម​លេង​ទល់​នឹង SCG Muangthong United។

ក្នុង​តារាង​បញ្ជី​គេ​មិន​ឃើញ​ឈ្មោះ​កីឡាករ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា​​និង​​ធារី ចន្ថាប៊ីន​ទេ ដោយ​សារ​តែ​កំពុង​ជាប់​ភារកិច្ច​លេង​នៅ​​ក្លឹប​អាជីព​នា​ប្រទេស​ម៉ាឡេស៊ី​ដូច​គ្នា។ ត្បិត​តែ​មិន​មាន​កីឡាករ​ទាំង​ពីរ​ខាង​លើ​មែន តែ​ប្រាក់​ មុនី​ឧត្តម កែវ សុខផេក គួច សុកុម្ភៈ​​ដែល​ជា​កីឡាករ​សំខាន់​សម្រាប់​កម្ពុជា​បាន​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដើម្បី​ជួយ​ក្រុម។

ការ​ប្រកួត​នេះ​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ចាប់​ពី​ម៉ោង​៦:៣០​នាទី​ត​ទៅ​នា​ពហុ​កីឡដ្ឋា​ន​ជាតិ។ មុន​ការ​ប្រកួត​មក​ដល់ លោក Karn Janrat ​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​របស់​ក្លឹប Muangthong United ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​នឹង​នាំ​យក​កីឡាករ​ល្អ​ៗ ​ដើម្បី​លេង​ទល់​ក្រុម Cambodia All Stars ​ព្រោះ​ដឹង​ថា​មិន​ងាយ​យក​ឈ្នះ​ពួកគេ​ស្រួល​ៗ​ទេ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម