ទិដ្ឋភាព​លើសមរភូមិ​ជក់ចិត្ត Cam-All Star ឈ្នះ Muangthong United

  • 2019-02-09 15:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​ការ​ប្រកួត​ដ៏​រំភើប​រីក​ដែល​ក្រុម​បាល់ទាត់​ Cambodia All Star ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​ខ្មែរ​លោក ភា សុភក្ត្រា ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ Muangthong United ដោយ​លទ្ធផល​ ២-១ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ពហុកីឡដ្ឋាន​ជាតិ​រាជ​ធានី​ភ្នំពេញ។

ក្រុម​ម្ចាស់​ផ្ទះ​ Cambodia All Star រក​បាន​គ្រាប់​ទី​១​​ដោយ​ខ្សែ​ប្រយុទ្ធ​បរទេស​ Privat និង​គ្រាប់​ទី​២​រក​បាន​ដោយ​ខ្សែ​បម្រើ​​លេខ​១៧​ ឈិន​ ឈឿន នៅ​វគ្គ​ទី​១ ហើយ​ Muangthong United ​រក​បាន​១​គ្រាប់​នៅ​វគ្គ​ទី​២។ នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី​៣​សម្រាប់​​ក្រុម​ Cambodia All Stars ទល់​នឹង​ក្រុម​ខ្លាំង​ថៃ​មួយ​នេះ​ដែល​លើក​ទី​១​ទទួល​បាន​ជ័យជម្នះ​ និង​លើក​ទី​២​ចាញ់ ខណៈ​លើក​ទី​៣​ឆ្នាំ​២០១៩​នេះ​ទទួល​បាន​ជ័យជម្នះ៕

អត្ថបទ៖ ជាន ចាន់រ៉ា