ខ្សែ​បម្រើ​ប្រុស​ស្អាត Chappuis បង្ហាញអារម្មណ៍ពិតពីការប្រកួតយប់មិញ

  • 2019-02-10 01:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​កណ្តាល​​ជម្រើស​ជាតិ​ថៃ​ និង​ក្រុម​ Muangthong United កីឡាករ Charyl Chappuis បង្ហាញ​អារម្មណ៍​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​បាន​មក​ប្រកួត​នៅ​លើ​ទឹក​ដី​កម្ពុជា​​ដែល​មាន​អ្នក​គាំទ្រ​យ៉ាង​ច្រើន​កុះករ​។

កីឡាករ Charyl Chappuis

ផ្តល់​បទ​សម្ភាសន៍​​ដល់​ BTV ក្រោយ​ពេល​ដែល​ Muangthong United បាន​ចាញ់ Cambodia All Star ដោយ​លទ្ធផល​ ២-១ កីឡាករ​ Charyl Chappuis បាន​និយាយ​ថា ចំពោះ​ការ​ប្រកួត​ថ្ងៃ​នេះ​ក្រុម​ម្ចាស់​ផ្ទះ​ពិត​ជា​លេង​បាន​ល្អ​​រហូត​រក​បាន​២​គ្រាប់​នៅ​វគ្គ​ទី​១។​ ​ចំពោះ​ការ​លេង​នៅ​វគ្គ​ទី​២​ Muangthong បាន​ព្យាយាម​ប្រឹង​ប្រែង​ខ្លាំង​ដែរ​ ប៉ុន្តែ​រក​បាន​​តែ​១​គ្រាប់។ ការ​ប្រកួត​ថ្ងៃ​នេះ​ Cambodia All Star សម​ឈ្នះ​ហើយ។

ក្រុម Muangthong United

ខ្សែ​បម្រើ​កណ្តាល​ថៃ​កាត់​ស្វីស​ Chappuis បន្ត​ថា​ មក​លេង​នៅ​កម្ពុជា​ពិត​ជា​សប្បាយ​រីក​រាយ​ណាស់​​ ពី​ព្រោះ​នៅ​ទី​នេះ​ប្រជា​ជន​កម្ពុជា​ពិត​ជា​ស្រលាញ់​បាល់ទាត់​ ហើយ​ពួក​គាត់​បាន​មក​​គាំទ្រ​​យ៉ាង​ខ្លាំង​ច្រើន​កុះករ។ មក​លេង​ទី​នេះ​រាល់​ឆ្នាំ​ មាន​អ្នក​គាំទ្រ​ច្រើន​រាល់​លើក​ ហើយ​សង្ឃឹម​បាន​មក​លេង​ឆ្នាំ​ក្រោយ​ទៀត។

ក្រុម​ម្ចាស់​ផ្ទះ​ Cambodia All Star ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​​ភ្ញៀវ​ Muangthong United ដោយ​លទ្ធផល​ ២-១​ ដែក​គ្រាប់​ទី​១​រក​​របស់​ Cambodia All Star រក​​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​បរទេស​ Privat និង​គ្រាប់​ទី​២​រក​បាន​ដោយ​ខ្សែ​បម្រើ​​លេខ​១៧​ ឈិន​ ឈឿន នៅ​វគ្គ​ទី​១ ហើយ​ Muangthong United ​រក​បាន​១​គ្រាប់​នៅ​វគ្គ​ទី​២៕

រូបភាព​ប្រកួត​រវាង Cam-All Star (ស) និង Muangthong (ក្រហម)
កីឡាករ Chappuis ចែក​រំលែក​បទ​ពិសោធ​ដល់​ក្មេង​ៗ

អត្ថបទ៖ ជាន ចាន់រ៉ា