តារាកូរ៉េណាខ្លះ បាក់ចិត្តលួចស្រឡាញ់តារាគ្នាឯង?
- 2019-02-16 06:51:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េណាខ្លះ បាក់ចិត្តលួចស្រឡាញ់តារាគ្នាឯង?
ចន្លោះមិនឃើញ
តារាចម្រៀងប្រចាំប្រទេសកូរ៉េ ជាញឹកញាប់តែងតែត្រូវអ្នកគាំទ្រសូរពីមនុស្សសំខាន់ក្នុងក្ដីស្រមៃរបស់ខ្លួនមានរូបរាងបែបណា។ ជាមួយគ្នានេះដែរ តារាចម្រៀងល្បីៗប៉ុន្មានដួងខាងក្រោមនេះ គឺមានភាពក្លាហានហ៊ានចេញមុខ ទទួលស្គាល់ថាពួកគេធ្លាប់ លួចមានចិត្តស្រឡាញ់តារាក្នុងវិស័យចម្រៀងដូចគ្នា។
១. តារាចម្រៀង IU ធ្លាប់លួចស្រឡាញ់ Taeyang
កាលពីមុន តារាចម្រៀង IU បានបាក់ចិត្តស្រឡាញ់សមាជិកក្រុម Big Bang តារាចម្រៀង Taeyang ពេញទំហឹង។ នាងក៏ធ្លាប់បាននិយាយថា Taeyang គឺជាបុរសក្នុងក្ដីស្រមៃរបស់នាង គ្មានថ្ងៃប្រែប្រួល។
២. តារាចម្រៀង Jungkook មានចិត្តលួចស្រឡាញ់ IU
Jungkook គឺត្រូវបានគ្រប់គ្នាដឹងថា ជាអ្នកគាំទ្រលេខ ១ របស់ IU។ លោកធ្លាប់បានទទួលស្គាល់ច្រើនលើកច្រើនសាថា IU ជានារីក្នុងក្ដីស្រមៃរបស់លោក។
៣. សមាជិកក្រុម BTOB តារាចម្រៀង Eunkwang លួចស្រឡាញ់ Seulgi សមាជិកក្រុម Red Velvet
តារាចម្រៀង Eunkwang ចាត់ទុក Seulgi ជានារីក្នុងក្ដីស្រមៃរបស់លោកក្នុងភាគមួយនៃកម្មវិធី "Happy Together 3” ហើយថែមទាំងនិយាយថានាងគួរឲ្យស្រឡាញ់ថែមទៀត។
៤. សមាជិកក្រុម EXO តារាចម្រៀងChanyeolលួចស្រឡាញ់ Sandara Park
តាំងពីមុនចូលប្រឡូកវិស័យចម្រៀងមកម្ល៉េះ Chanyeol បានចាត់ទុក Sandara Park ជានារីក្នុងក្ដីស្រមៃរបស់លោក ហើយក៏បានទទួលស្គាល់ក្នុងពេលសម្ភាសជាមួយទស្សនាវដ្ដីមួយ ក្រោយលោកស្ថិតក្នុងក្រុម EXO ផងដែរ។
៥. សមាជិកក្រុម GOT7តារាចម្រៀងBamBamលួចស្រឡាញ់Taeyeon
BamBam ជាអ្នកគាំទ្រដ៏មានប្រជាប្រិយភាពមួយរូប ក្នុងចំណោមអ្នកគាំទ្រផ្សេងទៀតរបស់ Taeyeon។ លោកតែងតែរំភើបរីករាយខ្លាំង រាល់ពេលដែលបានជួបនាង។
៦. សមាជិកក្រុម SF9តារាចម្រៀងRowoonលួចស្រឡាញ់ Irene
ក្នុងកម្មវិធី "Laundry Day” តារាចម្រៀងRowoon បានបង្ហាញចរិតអឹមអៀន ខណៈសារភាពថា លោកចូលចិត្ត Irene ខ្លាំងណាស់។
៧. សមាជិកក្រុម NCTតារាចម្រៀងJohnnyលួចស្រឡាញ់ YoonA
Johnny បានបង្ហាញអារម្មណ៍ភ័យអរ នៅពេលដែលលោកធ្វើការសម្ភាសតារាចម្រៀង YoonA។ ជាមួយគ្នានោះដែរ ការលួចស្រឡាញ់លួចលាក់របស់លោក ត្រូវបានទម្លាយចេញដោយសមាជិកក្រុម Super Junior តារាចម្រៀង Leeteuk។
៨. តារាចម្រៀង Samuel លួចស្រឡាញ់ Jisoo
តារាចម្រៀង Samuel បានបញ្ជាក់ប្រាប់អ្នកគាំទ្រថា លោកចូលចិត្ត Jisoo សមាជិកក្រុម Black Pink ជាងគេក្នុងចំណោមតារាស្រីទាំងអស់ក្នុងវិស័យចម្រៀងនេះ។
៩. តារាចម្រៀង Seungyeon លួចស្រឡាញ់ Jimin សមាជិកក្រុម BTS
ក្នុងភាគមួយនៃកម្មវិធី "Weekly Idol” តារាចម្រៀង Seungyeon សមាជិកក្រុម KARAបានសារភាពថា រូបនាងតែងតែសម្លឹងមើល Jimin តាំងពីថ្ងៃដែលពួកគេផ្សព្វផ្សាយបទចម្រៀង "Danger” និង "Mamma Mia” មកម្ល៉េះ៕