ចាប់​គូ​រួចរាល់​ Tiger Street Football Festival 2019 មណ្ឌល​ភ្នំពេញ​​

  • 2019-03-12 10:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​ Tiger Street Football Festival 2019 ​សម្រាប់​មណ្ឌល​ទី​៩ ភ្នំពេញ​បាន​ចាប់​គូ​រួចរាល់​​មុន​នៅ​​ណាហ្គាវើល ​ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន ៨៨ នឹង​ចាប់​ផ្ដើម​បើក​ការ​ប្រកួត​ម៉ោង ៨ ​ព្រឹក​ស្អែក​នេះ​នៅ​កោះ​ពេជ្រ។

កម្មវិធី​ប្រកួត​វគ្គ​ជម្រុះ​មណ្ឌល​​នេះ​​មាន​រយៈ​ពេល ៣ ​ថ្ងៃ​គឺ​ថ្ងៃ​​ទី​​១៣ ដល់ ១៥ ខែ​មីនា ឆ្នាំ​២០១៩ ដោយ​ចម្រាញ់​យក ១២ ក្រុម​ឡើង​ទៅ​កាន់​​ការ​ប្រកួត​ដំណាក់​កាល​ផ្ដាច់​ព្រ័ត្រ ដែល​គ្រោង​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៦ និង​១៧ ខែ​មីនា នៅ​កោះ​ពេជ្រ​។ ​​គិត​សរុប​ទាំង ១២ ក្រុម​ដែល​​នឹង​ចម្រាញ់​បាន​ពី​​មណ្ឌល​ភ្នំពេញ​រាប់​បញ្ចូល​គ្នា​​ជាមួយ​​មណ្ឌល៨​ផ្សេង​ទៀត​ នឹង​​រក​ឃើញ​​ក្រុម​សរុប​ចំនួន ៦៤ ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​​ដណ្ដើម​ជើង​ឯក​​ទូទាំង​ប្រទេស​ ដែល​មាន​ប្រាក់​រង្វាន់​សរុប ៥ ម៉ឺន​ដុល្លារ​អាមេរិក។

កម្មវិធី​ប្រកួត Tiger Street Football Festival 2019 ​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ទី​១៥ ខែ​មីនា ​ប្រចាំ​មណ្ឌល​ភ្នំពេញ​​ និង​ថ្ងៃ​​ផ្ដាច់​ព្រ័ត្រ​​ជើង​ឯក​ទូទាំង​ប្រទេស​​ទី​១៧ ខែ​មីនា រៀងរាល់​​វគ្គ​៤​ក្រុង​ចុង​ក្រោយ​ នឹង​​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ ហង្សមាស​​ ។ ​​​ទន្ទឹម​នឹង​នោះ​​ការ​ប្រកួត​បាល់ទាត់ ចាប់​ពី​ថ្ងៃ​ទិ​១៣ ដល់​ថ្ងៃ​ទី​១៧​ និង​ការ​ប្រគំតន្ត្រី​​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែ​មីនា ​ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ Page ផ្លូវ​ការ​របស់ Tiger Beer ផង​ដែរ​។ ​​ ​

​កម្មវិធី​ប្រគំតន្ត្រី​ចំនួន ៣​ថ្ងៃ​ជាប់​គ្នា​​គឺ៖

  • ​ថ្ងៃ​ទី​១៥ ​ខែ​មីនា មាន​តារា​​សម្ដែង​ដូចជា​ សុគន្ធ នីសា, ណុប បា​យារិទ្ធិ, វីរៈ​សិទ្ធ, កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maily។ មាន​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី​ហង្ស​មាស​។

  • ថ្ងៃ​ទី​១៦ ខែ​មីនា ​មាន​ការ​សម្ដែង​ដោយ​​លោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធ​កញ្ញា, ​ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily។

  • ថ្ងៃ​ទី​១៧ ​ខែមីនា ​មាន​ការ​សម្ដែង​ដោយ​ លោក ព្រាប សុវត្តិ, ​អ្នក​នាង ​ពេជ្រ សោភា, ​កញ្ញា​ ទេព្យ​ បូព្រឹក, កញ្ញា សួស វីហ្សា, កូន​ប្រុស​លោក ព្រាប​ សុវត្តិ និង​ DJ Maily ។ ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស​មាស​​។ ​​

​ចំពោះ​​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​ក្រុង​ភ្នំពេញ​មាន​​៖

១-ទទួល​បាន ១៥០០ ដុល្លារ​អាមេរិក

២-​ទទួល​បាន ១០០០ ដុល្លារ​អាមេរិក

៣-​ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

៤-​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​