វេសឡាញ ​បង្កើត​ការ​ប្រកួត​កីឡា​ប្រចាំ​សាលា ​មាន​៤​វិញ្ញាសា​

  • 2019-04-03 06:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​វេសឡាញ ​បាន​បង្កើត​ការ​ប្រកួត​ពាន​រង្វាន់​ប្រចាំ​សាលា​ឆ្នាំ​២០១៩ ​ដោយ​មាន​៤​វិញ្ញាសា​រួម​មាន ​បាល់ទាត់ ​តេក្វាន់ដូ ​វាយ​កូន​ឃ្លី​លើ​តុ ​និង​ហែល​ទឹក។

បើ​តាម​ការ​លើក​ឡើង​របស់​លោក តែ ឡាយ ប្រធាន​នាយក​អប់រំ និង​ធនធាន​មនុស្ស នៃ​សាលា​វេសឡាញ​ បាន​ឲ្យ​ដឹង​ថា​ការ​បង្កើត​កម្មវិធី​គឺ​ដើម្បី​ឱ្យ​សិស្ស​ទាំង​អស់​រឹងមាំ ​ស្វាហាប់ ​ទាំង​រាងកាយ ​បញ្ញា ស្មារតី ​និង​មាន​សុខភាព​ល្អ តាម​រយៈ​ការ​លេង​កីឡា​នេះ។ ពួកគេ​មាន​ការ​ហ្វឹកហាត់ ដោយ​សេចក្ដី​ព្យាយាម ​និង​ទៀងទាត់ ​ដូច្នេះ​ហើយ​ទើប​សាលា​សម្រេច​បង្កើត​ឱ្យ​មាន​ការ​ប្រកួត​កីឡា​សិស្ស ពាន​រង្វាន់​វេសឡាញ​ឆ្នាំ​២០១៩​នេះ​ឡើង។

លោក តែ ឡាយ

ការ​ប្រកួត​មាន​៤​វិញ្ញាសា។ ​ដោយ​ តេក្វាន់ដូ វាយ​កូន​ឃ្លី​លើ​តុ ​និង​ហែល​ទឹក សុទ្ធ​តែ​មាន​ផ្នែក​បុរស​និង​នារី​ទាំង​អស់។ ដោយ​ឡែក​សម្រាប់​វិញ្ញាសា​បាល់ទាត់​មាន​២​កម្រិត U15 ​និង U19 ​កីឡាករ​គឺ​មក​ពី​បណ្ដា​សាខា​ទាំង​១០​របស់​សាលា​វេសឡាញ ​និង​ណត្សឡាញ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១១​ដល់​១៩​ឆ្នាំ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម