ក្រុមសិល្បៈខ្មែរ និងបរទេស ត្រៀមធ្វើឲ្យកក្រើកកម្មវិធី Futures នៅចុងសប្ដាហ៍នេះ
- 2019-05-21 08:04:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមសិល្បៈខ្មែរ និងបរទេស ត្រៀមធ្វើឲ្យកក្រើកកម្មវិធី Futures នៅចុងសប្ដាហ៍នេះ
ចន្លោះមិនឃើញ
ក្រុមសិល្បៈខ្មែរ និងបរទេសត្រៀមសម្ដែងឲ្យកក្រើកនៅចុងសប្ដាហ៍នេះ នៅក្នុងកម្មវិធី Futures ដែលផ្ដួចផ្ដើមឡើងដោយអង្គការហ្វ្រេនអ៊ីនធើណាសិនណល់ និងអង្គការមិត្តសម្លាញ់។ កម្មវិធីនេះនឹងរៀបចំឡើងមានរយៈពេល២ថ្ងៃ គិតចាប់ពីល្ងាចថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ ទី២៥ និង ២៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅFutures Factory អាសយដ្ឋានផ្ទះលេខ ២១៥ ផ្លូវលេខ១៣ រាជធានីភ្នំពេញ ក្បែរសារមន្ទីរជាតិ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ហ្វ្រេនអ៊ីនធើណាសិនណល់ (Friends International) ដែលធ្វើការផ្នែកការពារកុមារបានឲ្យដឹងថា កម្មវិធី Futures នឹងមានការចូលរួមពីអ្នកសិល្បៈ ហើយក៏មានការចាក់តន្រ្តីកំដរអារម្មណ៍យ៉ាងជក់ចិត្ត ការតាំងពិព័រណ៌ ការបង្ហាញម៉ូដ និងកម្មវិធី ជាច្រើនទៀត។
សេចក្ដីប្រកាសដដែលក៏បានបន្ថែមទៀតថា កម្មវិធីខាងលើនេះក៏នឹងមានតារាកិត្តិយសមកពី ក្រុមចម្រៀង Small World Small Band បន្ទាប់ពីដំណើរទស្សនៈកិច្ចនៅប្រទេសអាម៉េរិកប្រកបដោយភាពជោគជ័យ រួមជាមួយនឹងការគាំទ្រពីអ្នកសម្ដែងសិល្បៈវ័យក្មេងរួមមាន The Sound Initiative ក្រុមBelle ក៏ដូចជាការសម្ដែងផ្សេងៗទៀតដែលយើងនឹងប្រកាសឆាប់ៗនេះ។
ប្រភពដដែលបានបន្តទៀតថា ក្នុងរយៈពេលពីរថ្ងៃនេះ អ្នកនឹងបានទស្សនាការលក់សំលៀកបំពាក់ប្លែកៗ ក៏ដូចជាអាហារដែលរៀបចំយ៉ាងប្រណិត ការប្រកួតញុំាអាហារ ឱកាសចូលរួមច្នៃសម្ភារៈផ្ទាល់ខ្លួន និង ការលេងល្បែងប្រកួតប្រជែង ដែលបង្កប់ទៅដោយខ្លឹមសារគាំពារកុមារ។
សូមចូលទៅកាន់ផេកផ្លូវការ Futures Factory