​តើន​រណា​ខ្លះ​ស្រលាញ់​ការ​ថតរូប​ភាព​ដោយ​ កាមេរ៉ា​​ទូរសព្ទ​ដៃ​?​

  • 2019-05-22 06:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅពេល​ដែល​ប្រទេសជាតិ​មាន​សុខ​សន្តិភាព​ ​និង​ ​កំពុង​មានការ​រីកចម្រើន​ ​វា​គឺជា​ពេលវេលា​មួយ​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​បច្ចេកវិទ្យា​ទូរស័ព្ទ​សម្ភារៈនិយម​វិញ​ម្តង​ ​ដូចជា​ទូរសព្ទ​ក្តី​ ​បន្ទាប់ពី​ការ​ប្រកបមុខរបរ​ទទួលទាន​របស់​ពួកគេ​ ​ដែល​ជា​កត្តា​មួយ​ជ​ម្រុ​ញ​ឲ្យ​ផលិតករ​ទូរសព្ទ​ដៃ​ជាច្រើន​ធ្វើការ​ពន្លឿន​លើ​ការផលិត​របស់​ខ្លួន​ឲ្យ​សមស្រប​ទៅតាម​ការ​ចង់បាន​របស់​មនុស្ស​គ្រប់​វ័យ​។

អ្ន​ក​ណាៗ​ក៏​ចូលចិត្ត​ថតរូប​ភាព​តាម​ ​កាមេរ៉ា​​​ទូរសព្ទ​ដៃ​ដែរ​ ​ព្រោះ​វា​ងាយស្រួល​ទុកដាក់​តាម​ខ្លួន​ ​គ្រប់ពេលវេលា​ ​និង​ ​គ្រប់​ទីកន្លែង​ ​ប៉ុន្តែ​ការ​ថតរូប​ច្រើន​ឬ​តិច​មិន​សំខាន់​ទេ​ ​តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ជ្រើសរើស​ទូរ​សព្ទ័​ដៃ​ដែល​មាន​កាមេរ៉ា​​ល្អ​ ​មាន​ស្តង់​ដា​ ​និង​មាន​បច្ចេកវិទ្យា​ថតរូប​ ​អាច​ធ្វើឲ្យ​រូបភាព​របស់​លោកអ្នក​ដែល​ថត​ចេញ​មក​ ​មាន​ភាព​ទាក់ទាញ​ ​និង​​ត្រូវចិត្ត​របស់​លោកអ្នក​ថែមទៀត​ផង​។

​នៅ​លើ​ទីផ្សារ​ទូរសព្ទ​បច្ចុប្បន្ន​នេះ​ ​លោកអ្នក​អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការទិញ​ទូរស័ព្ទ​យក​ទៅ​ប្រើប្រាស់​ ​ប៉ុន្តែ​ខ្លួន​អ្នក​ផ្ទាល់​ត្រូវ​ទាមទារ​ឲ្យ​មានការ​ស្វែងយល់​ជាមុន​សិន​ ​មុននឹង​ទិញ​ទូរស័ព្ទ​យក​ទៅ​ប្រើប្រាស់​ ​ថា​តើ​ប្រភេទ​ទូរស័ព្ទ​អ្វី​ដែល​អាច​នៅជា​មួយ​អ្នក​បាន​រយៈពេល​យូរ​ ​និង​ធ្វើឲ្យ​អ្នក​សប្បាយចិត្ត​ក្នុង​ការ​ថតរូប​ជា​លក្ខណៈ​ក្រុម​គ្រួសារ​ ​ការ​ថតរូប​បែប​ម្នាក់ឯង​ ​ទោះបីជា​លោកអ្នក​ស្ថិតនៅ​ទីកន្លែង​ដែល​មាន​ពន្លឺ​ខ្លាំង​ ​ឬ​ ​កន្លែង​ដែល​មាន​ពន្លឺ​តិចតួច​ក្តី​។

​ក្នុងចំណោម​ទូរសព្ទ​ទាំងអស់​នោះ​សុទ្ធតែ​មានគុណ​សម្បត្តិ​ផ្សេង​ៗ​គ្នា​ ​ដោយ​ក្នុង​នោះ​ដែរ​ក៏​មាន​ ​Brand​ ​OPPO​ ​គឺជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​មួយ​ដែល​មានការ​ទទួលស្គាល់​ពី​បណ្តា​ប្រទេស​នៅ​លើស​កល​លោក​ ​ជាពិសេស​តំបន់​អាស៊ី​យើង​ ​ដោយ​អ្ន​ក​ណាៗ​ក៏​ទទួលស្គាល់​អំពី​គុណភាព​ ​កាមេរ៉ា​​​របស់​ ​OPPO​ ​ដែរ​ ​ថា​ជា​អ្នកជំនាញ​ថតរូប​ ​ព្រោះ​វា​អាច​ថតរូប​បាន​ស្អាត​ ​និង​ ​ច្បាស់​ល្អឥតខ្ចោះ​ ​ហើយ​ប្រសិនបើ​ថតរូប​ ​Selfie​ ​វិញ​ឡើង​កប់​តែម្តង​ ​ប្រៀប​ដូចជា​មាន​អ្នកជំនាញ​ ​Make​ ​up​ ​និង​​ជា​អ្នកជំនាញ​កែសម្ផស្ស​រួចជាស្រេច​ដូច្នោះ​ដែរ​។​

​ទូរសព្ទ​ត្រកូល​ ​F​ ​មួ​យម៉ូ​ឌែល​ទៀតហើយ​ ​បាន​បង្ហាញខ្លួន​យ៉ាង​ស្រស់​សង្ហា​ជាមួយនឹង​កាមេរ៉ា​ក្រោយ​ភ្លោះ​ ​48MP​+​5MP​ ​និង​ ​កាមេរ៉ា​មុខ​ទំហំ​ ​16MP​ ​អម​មក​ជាមួយ​មុខងារ​ ​AI​ ​Beauty​ ​2.1​ ​ដែល​មានឈ្មោះ​ថា​ ​F11​ ​ជា​ប្អូនពៅ​របស់​ ​F11​ ​Pro​ ​តែម្តង​។​

​ម៉ូ​ឌែល​ ​F11​ ​នេះ​ ​ក៏​មិនធម្មតា​ដែរ​ ​រូបរាង​វា​ឡើង​ឡូយ​ ​សមត្ថភាព​ក៏​កប់​ដែរ​ ​ក្នុង​ការ​ថតរូប​ភាព​ ​ម្យ៉ាងវិញទៀត​ប្រសិនបើ​សួរ​ថា​តើ​ទូរស័ព្ទ​ ​ម៉ូ​ឌែល​ណាខ្លះ​ដែល​បំពាក់កាមេរ៉ា​​​ទំហំ​ ​48MP​ ​ហើយ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ ​និង​ ​មានសន្ទុះ​គាំទ្រ​ខ្លាំង​ជាងគេ​នា​ពេល​បច្ចុប្បន្ន​នេះ​?​

​ច្បាស់​ណាស់​ ​គឺ​មាន​តែ​ប្រេន​ ​OPPO​ ​តែមួយគត់​ ​អី​ញ្ជឹ​ងនៅ​ចាំ​អី​ទៀត​ ​ទៅ​ទិញ​កូនពៅ​ត្រកូល​ ​F​ ​ទាំងអស់គ្នា​ចាប់ពី​អី​ឡូវ​ទៅ​ ​ដោយ​តម្លៃ​ត្រឹមតែ​ ​២៩៩ ដុល្លារ​ប៉ុណ្ណោះ​៕​ ​ ​

អត្ថបទ៖ រក្សា