មិន​ស្រលាញ់​អូន​មិនបានទេ​​ ​F11​ ​Pro​ ​Waterfall​ ​Gray​ ​ឡើង​ ​Cute​ ​

  • 2019-05-24 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មិនទាន់​ដកចិត្ត​ឈប់​ស្រលាញ់​ ​F11​ ​Pro​ ​Aurora​ ​Green​ ​និង​ ​Thunder​ ​Blackផង​ ​ស្រាប់តែ​ពេលនេះ​ស្រី​ស្អាត​ ​សាច់​សខ្ចី​ ​ចាំង​ពន្លឺ​ព្រៀ​កៗ​ ​បាន​បង្ហាញខ្លួន​ទៀតហើយ​ ​ដែល​បាន​នឹង​អង្រួន​បេះដូង​អតិថិជន​គ្រប់គ្នា​ជាពិសេស​ ​ចំពោះ​សុភាពនារី​សម័យថ្មី​តែម្តង​នោះ​គឺ​ ​OPPO​ ​F11​ ​Pro​ ​Waterfall​ ​Gray​ ​ដែល​ប្រៀប​បាន​នឹង​សម្រស់​ស្រី​ស្អាត​ ​នា​ពេល​រាត្រី​ដ៏​ស្រទន់​ដូច្នោះ​ដែរ​ ​ដោយមាន​ភ្ជាប់​នូវ​ ​Slogan​ ​ថា​ ​Portrait​ ​ច្បាស់​ឥត​ខ្ចោះ​នៅ​ទី​ងងឹត​។​

​ស្រី​ស្អាត​ ​F11​ ​Pro​ ​Waterfall​ ​Gray​ ​រូប​នេះ​មក​ទាំង​សម្រស់​ដ៏​លេចធ្លោ​ជាមួយនឹង​ពណ៌ស​ ​បែក​ស្វាយ​ស្រាល​ ​និង​មាន​ពន្លឺ​ប្រដេញ​ភ្លឺ​ផ្លេក​ៗ​ ​ដោយ​វា​មាន​សមត្ថភាព​ខ្ពស់​ដែល​មិន​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​ខកបំណង​នោះ​ទេ​ ​ព្រោះ​ស្រី​ស្អាត​រូប​នេះ​មក​ជាមួយនឹង​ ​RAMទំហំ6GB​ ​និង​ ​ROMទំហំ​ ​128GB​ ​ដែល​ធំ​ជាង​ម៉ូ​ឌែល​ទាំងពីរ​ខាងលើ​!​ ​ហើយ​តើ​ម៉ូ​ឌែ​លនេះ​អាច​ជា​ម៉ូ​ឌែ​លនៃ​ការ​ចាប់ផ្តើម​បំពាក់​ ​ROM​ ​128GB​ ​ឬ​យ៉ាងម៉េច​ ​សម្រាប់OPPO​?​

​ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​ ​គឺ​ម៉ូ​ឌែ​លនេះ​មើលទៅ​ពិតជា​សាក​សម​ខ្លាំង​ណាស់​ជាមួយនឹង​សុភាពនារី​យើង​គ្រប់គ្នា​ ​និង​ ​គ្រប់​វ័យ​តែម្តង​។​

តាមរយៈការ​ ​Comment​ ​នៅ​លើ​ ​Page​ ​ផ្លូវការ​របស់​ ​OPPO​ ​និង​ ​ការ Shareភាគច្រើន​គឺជា​ស្រី្ត​ ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​អាច​និយាយ​បាន​ថា​ ​វា​ស្ថិត​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​សុភាពនារី​គ្រប់រូប​ដែល​មាន​សម្រស់​ស្រស់​សោភា​ទាំង​ពូកែ​ ​និង​ ​ពោរពេញ​ទៅ​ដោយ​ភាព​ជឿជាក់​ថែមទៀត​ផង​។

​មិន​ត្រឹមតែ​មាន​សមត្ថភាព​ល្អ​ប៉ុណ្ណោះទេ​ ​ស្រី​ស្អាត​ ​F11​ ​Pro​ ​Waterfall​ ​Gray​ ​រូប​នេះ​មើលទៅ​មាន​កាមេរ៉ា​បង្កប់ខ្លួន​ដូច​ ​ ​ ​ម៉ូ​ឌែល​ ​F11​ ​Pro​ ​ដែរ​ ​ហើយ​វា​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ​ទំហំ​ ​48MP​ ​និង​ ​មាន​អេក្រង់​លាតសន្ធឹង​ស្រលះ​ភ្នែក​ថែមទៀត​ផង​!​

ចង់​ដឹង​ណាស់​ថា​តើ​ស្រី​ស្អាត​រូប​នេះ​ ​នឹង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​និង​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​និង​ ​កម្ម​វិ​ធី​ល្អ​ៗ​ឯទៀត​ដូច​ ​F11​ ​Pro​ ​មុន​អ​ត់​ហ្ន័​រ​ ​?​

​បើ​មាន​មែន​ច្បាស់ជា​លង់​ហើយ​ ​សូម្បី​ ​Admin​ ​ជា​បុរស​ក៏​ទ្រាំមិនបាន​ដែរ​លោក​អើយ​ ​។​

​សុភាពនារី​មើល​ទុកឲ្យ​ហើយ​ទៅ​ ​F11​ ​Pro​ ​Waterfall​ ​Gray​ ​ពិតជា​ស្អាត​ ​និង​ ​សាក​សមជា​មួយ​លោកអ្នក​នាង​ខ្លាំង​ណាស់​ ​ហើយ​សុភាពបុរស​ដែល​មាន​គម្រោង​ទិញ​ជូន​សង្សារ​វិញ​ក៏អាច​ត្រៀម​បាន​ដែរ​ ​ទិញ​ជូន​ដៃគូ​របស់​អ្នក​ទៅ​ ​ប្រាកដជា​ពួកគាត់​ពេញចិត្ត​ស្តូក​តែម្តង​ហើយ​។​

​តោះ​គ្នាយើង​ចាំ​អ៊ុត​តម្លៃ​ស្រី​ស្អាត​ ​OPPO​ ​F11​ ​Pro​ ​Waterfall​ ​Grayនេះ​មើល៍​ថា​តើ​វា​មានតម្លៃ​ប៉ុន្មាន​ដែរ​ ​ហើយ​វា​នឹង​មកដល់​កម្ពុជា​យើង​នៅពេល​ណា​?​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម