រថយន្តក្រុង៤គ្រឿង​ដឹក​​អ្នក​ពញាក្រែកមក​គាំទ្រ​ក្រុម​ត្បូង​ឃ្មុំ​ប៉ះ​សៀមរាបផ្តាច់ព្រ័ត្រ Hun Sen Cup ល្ងាចនេះ

  • 2019-05-29 02:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ (Hun Sen Cup) ​ឆ្នាំ​២០១៩​ថ្នាក់​ខេត្ត​​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​​ហើយ​ដែល​ជា​ការ​ជួប​គ្នា​រវាង​​ក្រុម​ខេត្ត​សៀមរាប​ និង​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ​ វេលា​៦​ល្ងាច​នេះ​ នៅ​កីឡដ្ឋាន​វិសាខា ក្នុង​រាជ​ធានី​ភ្នំពេញ។

អ្នក​គាំទ្រ​ខេត្ត​ត្បូង​ឃ្មុំ​កន្លង​មក (រូបថត៖ CNCC)

ការ​ប្រកួត​ដ៏​សំខាន់​ល្ងាច​នេះ​អាច​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​ បើ​ទោះ​ជា​ក្រុម​​ទាំង​ពីរ​សុទ្ធ​តែ​មក​ពី​ខេត្ត។ តាម​ការ​ឲ្យ​ដឹង​ពី​ផេក​ «ព័ត៌មាន​ពី​បង​ប្អូន​អ្នក​ស្រុក​ពញាក្រែក​»​ ប្រាប់​ថា អ្នក​គាំទ្រ​ពី​ស្រុក​ពញា​ក្រែក​​ប្រហែល​២០០​នាក់​ នឹង​ទៅ​លើក​ចិត្ត​ក្រុម​ខេត្ត​ត្បូង​ឃ្មុំ​ ដល់​រាជ​ធានី​ភ្នំពេញ។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​គាំទ្រ​ម្នាក់​ថា រថយន្ត​ក្រុង​​៤​គ្រឿង​នឹង​​ដឹក​នាំ​គាំទ្រ​មក​ភ្នំពេញ។

អ្នក​គាំទ្រ​ខេត្ត​ត្បូង​ឃ្មុំ​កន្លង​មក (រូបថត៖ CNCC)

នេះ​គ្រាន់​តែ​អ្នក​គាំទ្រ​ដែល​មក​ពី​ស្រុក​ពញាក្រែក​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​អាច​នឹង​មាន​អ្នក​គាំទ្រ​មក​ពី​ស្រុក​ផ្សេង​ៗ​ទៀត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នក​គាំទ្រ​ខេត្ត​សៀមរាប​អាច​នឹង​លើក​គ្នា​មក​គាំទ្រ​ដល់​រាជ​ធានី​ភ្នំពេញ​ដែរ។ លើស​ពី​នេះ​ទៀត​ អ្នក​​ស្រលាញ់​កីឡា​បាល់ទាត់​ក្នុង​រាជ​ធានី​ភ្នំពេញ​ក៏​នឹង​ចូល​រួម​​ទស្សនា​ដែរ ព្រម​ទំាង​អ្នក​គាំទ្រ​ខេត្ត​កោះកុង​ និង​ខេត្ត​រតនគីរី​ដែល​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣។

អ្នក​គាំទ្រ​ខេត្ត​ត្បូង​ឃ្មុំ​កន្លង​មក (រូបថត៖ CNCC)

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ថ្នាក់​ខេត្ត​នេះ​ល្ងាច​នេះ​ក៏​មាន​ការ​ចូល​រួម​សម្តែង​ដោយ​តន្ត្រី​ចម្រុះ​បុរាណ​ខ្មែរ​របស់​ក្រុម​សិល្បៈ​បុរាណ​ខ្មែរ។

អ្នក​គាំទ្រ​ខេត្ត​ត្បូង​ឃ្មុំ​កន្លង​មក (រូបថត៖ CNCC)
នេះ​រថយន្ត​ក្រុង​ទី​១​ដឹក​អ្នក​គាំទ្រ​មក​ភ្នំពេញ

កម្មវិធី​ប្រកួត​

  • ក្រុម​ខេត្ត​កោះកុង​ vs ខេត្ត​រតនគីរី វេលា​ម៉ោង​៣​រសៀល​ យក​ចំណាត់​ថ្នាក់​លេខ៣

  • ក្រុម​ខេត្ត​សៀមរាប​ vs ក្រុម​ខេត្ត​ត្បូង​ឃ្មុំ​ វេលា​ម៉ោង​៦​ល្ងាច​ យក​ចំណាត់​ថ្នាក់​លេខ១

អត្ថបទ៖ ជាន ចាន់រ៉ា