ចាន់ វឌ្ឍនាកា ​ដាក់​១​ឃ្លា​វិញ ​រឿង​គេថា​​លេង​ដោយ​គ្មាន​ឆន្ទៈ​នៅ​ជម្រើស​ជាតិ

  • 2019-06-05 08:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“សូម​ទោស​ដែល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​អ្នក​លេង​ដោយ​គ្មាន​ឆន្ទៈ​លេង​ទេ​ អ្នក​គឺ​លេង​ដោយ​ការ​សប្បាយ​របស់​អ្នក”។ សម្ដី​ខ្សែ​ប្រយុទ្ធ​កម្ពុជា ចាន់ វឌ្ឍនាកា ​បាន​បង្ហោះ​សារ​ខ្លី​មួយ​នៅ​មុន​នេះ​បន្តិច។

ក្នុង​សន្និសីទ​កាសែត​រសៀល​នេះ ​លោក Felix ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ពី​មូលហេតុ​លោក​ជ្រើសរើស​កីឡាករ​ចូល​ក្រុម​ជម្រើស​ជាតិ។ ដោយ​លោក​អះអាង​ថា​លោក​រើស​កីឡាករ​ណា​ដែល​មាន​ឆន្ទៈ​ចង់​លេង ​និង​មាន​អត្តចរិត​ល្អ​គ្រប់គ្រាន់ ​លេង​សហការ​គ្នា​ជា​ក្រុម​បាន​ល្អ​ប៉ុណ្ណោះ។

ក្រោយ​ពី​ដឹង​ដំណឹង​នេះ​ហើយ ​ខ្សែ​ប្រយុទ្ធ​ចាន់ វឌ្ឍនាកា ​ដែល​លើក​នេះ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​ជម្រើស​ជាតិ​ដែរ​នោះ ​បាន​ចេញ​មុខ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​១​ឃ្លា​ភ្លាម។ ១​ឃ្លា​យ៉ាង​ខ្លី មាន​ន័យ​ជ្រៅ​នេះ ​អម​ដោយ​ឃ្លា​ថា​“សូម​ទោស​ដែល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​អ្នក​លេង​ដោយ​គ្មាន​ឆន្ទៈ​លេង​ទេ​ អ្នក​គឺ​លេង​ដោយ​ការ​សប្បាយ​របស់​អ្នក”៕

អត្ថបទ៖ មុន្នីរម្យ