មកដឹងវិន័យអំពីការប្រើទូរសព្ទដែល​មហាសេដ្ឋី Bill Gates កំណត់លើកូនៗ

  • 2019-06-16 08:51:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​កាសែត​ The Mirror ​​មហាសេដ្ឋី​ផុត​លេខ​លោក​ Bill Gates បាន​​លើក​ឡើង​ពី​ការ​កំណត់​វិន័យ​យ៉ាង​តឹងរ៉ឹង​​លើ​កូនៗ​ទាក់​ទង​នឹង​​ការ​ប្រើ​គ្រឿង​អេឡិចត្រូនិក។

​សេដ្ឋី​ដែល​មាន​កូន​អាយុ​ចន្លោះ​ពី​ ១៤ – ២០ ឆ្នាំ​រូប​នេះ​បាន​​ឲ្យ​ដឹង​ថា​​ មិន​អនុញ្ញាត​ឲ្យ​កូនៗ​ប្រើ​ទូរសព្ទ​រហូត​ដល់​ពួក​គេ​ចូល​ដល់​វ័យ​ ១៤ ឆ្នាំ។ ទោះ​បី​ជា​កូនៗ​ដល់​អាយុ​កំណត់​ដែល​អាច​ប្រើ​ទូរសព្ទ​បាន​ក្ដី​ ប៉ុន្តែ​អំឡុង​ពេល​ទទួល​ទាន​អាហារ​ជុំ​គ្រួសារ​​គឺ​ហាម​ដាច់​ខាត​មិន​ឲ្យ​​មាន​ការ​ប្រើ​ទូរសព្ទ។

អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​ដឹង​មួយ​ទៀត​នោះ​ គឺ​ថា​តើ​លោក​ Bill Gates អនុញ្ញាត​ឲ្យ​កូន​ប្រើ​ផលិតផល​របស់​ក្រុមហ៊ុន​ Apple ដែរ​ឬ​អត់។ ប្រសិន​បើ​​​បក​ត្រឡប់​ទៅ​ឆ្នាំ​ ២០១៣ ភរិយា​លោក​ Bill Gates អ្នក​ស្រី​ Melinda Gates បាន​ឲ្យ​ដឹង​ថា​​កូនៗ​របស់​ខ្លួន​​អាច​ប្រើ​តែ​ផលិតផល​របស់​ Microsoft ប៉ុណ្ណោះ​ ទោះ​បី​ជា​ពេល​ខ្លះ​ពួក​គេ​ទាមទារ​ចង់​ប្រើ​ផលិតផល Apple ក្ដី។ អ្នក​ស្រី​បាន​លើក​ឡើង​ថា ៖ «ទ្រព្យ​សម្បត្តិ​ក្នុង​គ្រួសារ​របស់​យើង​បាន​មក​ពី​ Microsoft ដូច​នេះ​មាន​ហេតុផល​អី​ដែល​យើង​ត្រូវ​បណ្ដាក់​ទុន​លើ​គូ​ប្រជែង​នោះ»៕​​​

ប្រភព៖ Bgr   ប្រែ​សម្រួល៖ សុខហេង