ចាប់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ក្រោយដើរជាន់សម្បុកអណ្ដើកពងនៅតំបន់ហាមឃាត់

  • 2019-06-17 06:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​នៅ​ឆ្នេរ Miami រដ្ឋផ្លរីដា​​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ក្រោយ​ត្រូវ​ចោទ​ប្រកាន់​ថា​បាន​ដើរ​ជាន់​សម្បុក​អណ្ដើក​ពង។

ស្ត្រី​ដែល​ត្រូវ​ចាប់​ខ្លួន​មាន​ឈ្មោះ Yaqun Lu វ័យ ៤១​ឆ្នាំ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​យាយី ឬ​បំផ្លិចបំផ្លាញ​សម្បុក​អណ្ដើក​សមុទ្រ។ យោង​តាម​សាក្សី និង​ប៉ូលិស​ជា​ច្រើន​នាក់​នៅ​លើ​ឆ្នេរ Miami ឲ្យ​ដឹង​ថា​ពួកគេ​ឃើញ​អ្នក​ស្រី Lu ដើរ​ជាន់​សម្បុក​អណ្ដើក​ដែល​គេ​ហាម​ឃាត់​ដោយ​ជើង​ទទេ។ ជាមួយ​គ្នា​ប៉ូលិស​ម្នាក់​ឈ្មោះ Ernesto Rodriguez ឲ្យ​ដឹង​ថា ពិត​ជា​សំណាង​ល្អ​ខ្លាំង​ណាស់ ដែល​ពង​អណ្ដើក​ទាំង​នោះ មិន​ត្រូវ​បាន​បែក​នោះ​ទេ។ ក្នុង​សំណុំ​រឿង​នេះ អ្នក​ស្រី Lu នឹង​ត្រូវ​គេ​កាត់​ក្ដី​នៅ​តុលាការ​នា​ថ្ងៃ​ទី ១៥​ខែ​កក្កដា​ខាង​មុខ ហើយ​ត្រូវ​ជឿ​ថា​អាច​នឹង​ផាក​ពិន័យ​ជា​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង។

គួរ​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​សត្វ​អណ្ដើក​ដ៏​កម្រ ៣​ប្រភេទ​តែង​តែ​មក​ពង​នៅ​លើ​ឆ្នេរ Miami ចាប់​ពី​ខែ​មេសា​រហូត​ដល់​វិច្ឆិកា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​ដាក់​ខ្សែ​ការពារ​ជុំវិញ​សម្បុក​កុំ​ឲ្យ​មនុស្ស​ដើរ​ជាន់​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​អណ្ដើក​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ជិត​ផុត​ពូជ​ទាំង​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម