ស្ងាត់ៗ! ប្រធានាធិបតីចិន ធ្វើដំណើរទៅដល់កូរ៉េខាងជើងដើម្បីពង្រឹងមិត្តភាព
- 2019-06-20 07:36:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ! ប្រធានាធិបតីចិន ធ្វើដំណើរទៅដល់កូរ៉េខាងជើងដើម្បីពង្រឹងមិត្តភាព
ចន្លោះមិនឃើញ
ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើងហើយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
មេដឹកនាំប្រទេសទាំងពីរ ត្រូវបានគេរំពឹងថានឹងពិភាក្សាគ្នាពីបញ្ហាជាប់គាំងនៃកម្មវិធីនុយក្លេអ៊ែរ ក៏ដូចជាបញ្ហាសេដ្ឋកិច្ចផងដែរដោយសារប្រទេសចិន គឺជាដៃគូរពាណិជ្ជកម្មដ៏សំខាន់របស់កូរ៉េខាងជើង។ លើសពីនេះទៀត បញ្ហាបរាជ័យនៃជំនួបកំពូលរវាងគីម ជុងអ៊ុន និងដូណាស់ ត្រាំក្នុងប្រទេសវៀតណាមកាលពីខែកុម្ភៈកន្លងទៅ ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ ជំនួបនេះ ត្រូវបានគេមើលឃើញថាជាការជំរុញដល់លោកគីម ជុងអ៊ុន ដែលស្ថិតក្នុងស្ថានភាពលំបាកបន្ទាប់ពីមានសកម្មភាពការទូតអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
គួរបញ្ជាក់ថា ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃក្នុងប្រទេសកូរ៉េខាងជើងដែលជាទស្សនកិច្ចមិនធ្លាប់មានអស់រយៈពេល ១៤ឆ្នាំដោយមេដឹកនាំចិន និងចាប់តាំងពីលោក Xi Jinping ឡើងកាន់តំណែងកាលពីឆ្នាំ ២០១២៕