ភ្នំពេញក្រោន នឹងបើកកីឡដ្ឋានខ្លួនស្វាគមន៍ក្រុម Tiger ល្ងាចនេះ
- 2019-06-22 00:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោន នឹងបើកកីឡដ្ឋានខ្លួនស្វាគមន៍ក្រុម Tiger ល្ងាចនេះ
ចន្លោះមិនឃើញ
ក្រុមភ្នំពេញក្រោន នឹងបើកកីឡដ្ឋាន Smrt RSN របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Angkor Tiger នៅម៉ោង៦ល្ងាចនេះ ក្នុងការប្រកួតលីគកំពូលកម្ពុជាសប្ដាហ៍ទី១២។
ភ្នំពេញក្រោន កំពុងឈរនៅចំណាត់ថ្នាក់លេខ៦ក្នុងតារាងលីគកំពូលកម្ពុជា ដោយមាន១៨ពិន្ទុឆ្លងកាត់១១ប្រកួត។ ប្រកួតចុងក្រោយរបស់គេ ទើបតែយកឈ្នះលើក្រុមអគ្គិសនី ៥-០ ស្របពេលខាង Tiger វិញ បច្ចុប្បន្នឈរនៅលេខ៣ក្នុងតារាងមាន២៤ពិន្ទុឆ្លងកាត់១១ប្រកួតដូចគ្នា។ ប្រកួតចុងក្រោយរបស់ Tiger បានយកឈ្នះលើក្រុមគិរីវង់សែនជ័យ ២-០។
សម្រាប់៥ប្រកួតចុងក្រោយនេះ ក្រុមទាំងពីរខាងលើស្មើម្ដង និងចាញ់២ ស្មើ២ដូចគ្នា។ ដោយប្រកួតចុងក្រោយនេះ នៅ RSN ដែរ ក្រុមភ្នំពេញក្រោន ចាញ់ក្រុម Angkor Tiger ដល់ ៤-០ ឯណោះ។ ក្រុមទាំងពីរនេះ ៥ប្រកួតកន្លងមក តែងតែធ្លាយគ្រាប់បាល់មិនក្រោម៣គ្រាប់ឡើយ។
ក្នុងល្ងាចថ្ងៃសៅរនេះដែរ ក៏មាន២គូទៀតប្រកួតដែរ គឺក្រុមអាស៊ីអឺរ៉ុបប៉ះព្រះខ័នរាជស្វាយរៀង នៅម៉ោង៣:៣០នាទី និងក្រុមអគ្គិសនីកម្ពុជា ប៉ះក្រុមក្រសួងការពារជាតិនៅម៉ោង៣:៣០នាទីដែរ៕