ព្រលឹងអគារស ដោយ ផន ភារិទ្ធ (Miller )

  • 2019-06-27 08:24:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Sokcheng Seang
  • សហការជាមួយ wapatoa.com

ផ្ទះភាគច្រើននៅខ្មែរមិនដែលអត់ទេជំនាងផ្ទះ ដែលគេជឿថាមានព្រលឹងរស់នៅ ហើយតាមថែរក្សាការពារផ្ទះដែលមានជំនាងនោះឯង (ឲ្យតែគេឧស្សាហ៍សែន និងគោរពនោះអី)។ ចុះតើមានរឿងអ្វីកើតឡើងនៅពេលដែលគ្រួសារនោះប្តូរផ្ទះ ប្តូរកន្លែងរស់នៅនោះ? បើនិយាយពីវត្ថុប្រើប្រាស់វិញ គេតែងជ្រើសរើសយកតែរបស់ដែលមានតម្លៃទៅតាមខ្លួនតែប៉ុណ្ណោះ ដោយទុករបស់ឥតតម្លៃ ឥតប្រយោជន៍ដល់ជីវិតថ្មីរបស់គេចោលនៅក្នុងផ្ទះចាស់។

ភាគច្រើនជំនាងផ្ទះចាស់ក៏ត្រូវបានគេទុកចោលផងដែរ។ អញ្ចឹង តើព្រលឹងដែលធ្លាប់កាន់ជំនាង ដែលធ្លាប់មានអំណាចកាន់កាប់ផ្ទះ និងគ្រួសារនោះទៅជាយ៉ាងណាវិញ? នេះយើងមានរូបភាពគួរឲ្យខ្លាច តែឡូយៗរបស់ផន ភារិទ្ធ (Miller ) ដើម្បីស្វែងយល់ពីសំណួរនេះឯង!

ផន ភារិទ្ធ (Miller) គឺជាសិល្បករធ្វើដំណើរថតរូប (travel photographer) ដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំមកហើយ។ ស្នាដៃរបស់គាត់បានមានកេរ្តិ៍ឈ្មោះល្បីសុះសាយ ហើយក៏បានឈ្នះពានរង្វាន់ជាច្រើនមកហើយដែរ។ គាត់បានអះអាងថាខ្លួនតែងដាក់ចិត្ត និងដាក់ព្រលឹងចូលទៅក្នុងការងារទាំងស្រុង ហើយបើតាមមើលរូបខាងលើប៉ុន្មាននេះ​ យើង​ជឿ​សម្តី​គាត់ ១០០% តែម្តង!

លោក ផន ភារិទ្ធ (Miller )

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Sokcheng Seang

អត្ថបទពេញនិយម