Chelsea យក​បាន​សិស្ស​ប្អូន Modric ពី Real Madrid ជា​ផ្លូវការ

  • 2019-07-02 03:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​តោ​ខៀវ​ Chelsea ​បាន​ចុះ​កុងត្រា​​ផ្ទេរ​យក​ខ្សែ​បម្រើ​សញ្ជាតិ​ក្រូអាត​ Mateo Kovacic ពី​ក្លឹប Real Madrid ក្នុង​តម្លៃ​៤០​លាន​ផោន ត្បិត​នៅ​ក្រោម​ការ​ដាក់​បម្រាម​មិន​ឲ្យ​ផ្លាស់​ប្ដូរ​​កីឡាករ​​២ដង​ក្ដី។

Kovacic បាន​ចំណាយ​ពេល​កាល​ពី​រដូវ​កាល​មុន​ជា​កីឡាករ​ខ្ចី​ជើង​របស់ Chelsea និង​បាន​ជួយ​ក្រុម​ឈ្នះ​ពាន Europa League បាន​យល់​ព្រម​​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ។ មូលហេតុ​ដែល Chelsea ត្រូវ​បាន​អនុញ្ញាត​​ក្នុង​ការ​ទិញ​​សិស្ស​ប្អូន​របស់ Luka Modric រូប​នេះ​ ត្បិត​​ជាប់​បម្រាម ដោយ​សារ​ពួក​គេ​បាន​ចុះ​ឈ្មោះ Kovacic ជា​កីឡាករ​របស់​ពួក​គេ​ តាំងតែ​ជា​កីឡាករ​ខ្ចី​ជើង។

​​ Kovacic បាន​បង្ហាញ​ខ្លួន​៣២​ប្រកួត​ នៅ Premier League កាល​ពី​រដូវ​កាល​មុន​ ប៉ុន្តែ​រក​​មិន​បាន​មួយ​គ្រាប់​ឡើយ ក្រោម​ការ​ដឹក​នាំ​របស់​លោក Maurizio Sarri។ Kovacic ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្រុម Dinamo Zagreb បន្ទាប់​មក​ផ្លាស់​ទៅ Inter Milan មុន​ពេល​ចូលរួម​ជាមួយ Real Madrid៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម