ពិសេសណាស់ ឆ្នាំនេះក្រសួងជួយធ្វើកម្រងវិញ្ញាសាឲ្យទៀត!
- 2019-07-05 10:58:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសណាស់ ឆ្នាំនេះក្រសួងជួយធ្វើកម្រងវិញ្ញាសាឲ្យទៀត!
ចន្លោះមិនឃើញ
បើតាមទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ខាងក្រសួងបានធ្វើការចងក្រងវិញ្ញាសានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្នាក់វិទ្យាសាស្ត្រសង្គម។
កម្រងវិញ្ញាសាថ្នាក់សង្គមនេះ មានវិញ្ញាសាប្រឡងចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ដែលជាជំនួយស្មារតីក្នុងប្រឡងរបស់សិស្សានុសិស្សក្នុងឆ្នាំសិក្សា២០១៨-២០១៩ ដែលនឹងប្រឡងនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩។
សៀវភៅវិញ្ញាសានេះដែរ អាចរកបាននៅតាមបណ្ណាគារ គ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ ឬ តាមបណ្ណាគារផ្សេងៗ និងតាមទីផ្សារដែលជិតលោកអ្នក។
សម្រាប់ទំនាក់ទំនងទូរស័ព្ទលេខ៖ ០១១ ៨៩ ០៩ ០៩ និង ០២៣ ៦៣ ៦៣ ០៣៣។
Facebook Page៖ គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ៕