មកដឹងមូលហេតុ CV11 ទទួលបានពានកីឡាករល្អ​ប្រចាំខែ​នៅលីគ​កំពូលកម្ពុជា​

  • 2019-08-19 07:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ឆ្នើម​របស់​កម្ពុជា​ ចាន់ វឌ្ឍនាកា ទទួល​បាន​ពាន​ជា​កីឡាករ​ល្អ​ប្រ​ចាំ​ខែ​កក្កដា កាលពី​​ម្សិលមិញ​នេះ​មុន​ជំនួប​រវាង​ក្រុម​របស់​ខ្លួន​ បឹងកេត និង វិសាខា ប្រចាំ​សប្តាហ៍ទី២០ នៃ​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ២០១៩។

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កីឡាករ​រូប​នេះ​ទទួល​បាន​ងា​ជា​កីឡាករ​ល្អ​ប្រ​ចាំ​ខែ​បន្ទាប់​ពី​រូប​គេ​វិល​ត្រឡប់​មក​ប្រកប​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​កម្ពុជា​វិញ។ កាល​ដែលទទួល​បាន​ពាន​នេះ​គឺ​ដោយ​សារ​តែ​រូប​គេ​ជា Man of the Match ចំនួន​ពីរ​លើក​កាល​ពី​ប្រកួត​​កន្លង​ទៅ​ពោល​គឺ ជំនួប​រវាង​ បឹងកេត និង ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន លទ្ធផល​៤-៤ និង​ជំនួប​រវាង​ បឹងកេត ជាមួយ​ ក្លឹប​បាល់ទាត់​អង្គថាយ​ហ្គឺរ​លទ្ធផល ១-១។ ពាន​នេះ​ដែរ​ត្រូវ​បាន​ប្រគល់​ជូន​ដោយ​គណៈកម្មាធិការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា CNCC។

រំលឹក​ដែរ​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​​រក​គ្រាប់​បាល់​បាន​៧គ្រាប់ហើយ​​ក្នុង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជាគិត​ត្រឹម​សប្ដាហ៍ទី២០​នេះ។ ដោយ​ការ​ប្រកួត​នៅ​សល់​តែ​៦​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល​ហើយ៕

អត្ថបទ៖ Yorn Sovieth