ប្រយ័ត្ន! អ្នកប្រើ​ប្រាស់​អុី​ម៉ែ​ល​ ​Yahoo​ ​និង​ ​Hotmail​ ​ជាមួយគណនី​ហ្វេ​សប៊ុ​ក​

  • 2019-08-22 07:17:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមប្រភពពីអ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធើណិត បានឲ្យដឹង ការ​លួច​គណនី​ហ្វេ​សប៊ុ​កជា​ច្រើន​ ​កើតមានឡើង​ដោយ​ពាក់ព័ន្ធ​ជាមួយនឹង​អ្នក​ដែល​បាន​ប្រើ​ប្រាស់​អុី​ម៉ែ​ល​របស់​ ​Yahoo​ ​និង​ ​Hotmail​។

អុី​ម៉ែ​ល​របស់​ ​Yahoo​ ​និង​ ​Hotmail​

មូលហេតុ​ជា​ចំបង​គឺ​ដោយសារ​ក្រុមហ៊ុន​ ​Yahoo​ ​និង​ ​Hotmail​ ​បាន​បិទ​ចោល​នូវ​គណនី​ទាំងនោះ​ ​ដោយសារតែ​អ្នកប្រើ​ប្រាស់​មិនបាន​ប្រើ​អុី​ម៉ែ​លនោះ​អស់​ជាច្រើន​ខែ​ ​(​ដូចជា​ ​Yahoo​ ​Mail​ ​បើសិនជា​អ្នក​មិនបាន​ប្រើប្រាស់​វា​អស់​រយៈពេល​ ​៣ខែ​ ​នោះ​វា​នឹង​ត្រូវ​បាន​បិទ​)​។​

​ឧក្រិដ្ឋជន​បាន​ឆ្លៀតឱកាស​នេះ​ ​បាន​ទៅ​បង្កើត​ឈ្មោះ​គណ​នី​អុី​ម៉ែ​លនោះ​ឡើងវិញ​ ​ហើយ​ប្រើប្រាស់​វិធីសាស្ត្រ​ ​Forgot​ ​Password​ ​ដើម្បី​ធ្វើការ​ ​Reset​ ​Password​ ​ហើយ​ឈាន​ទៅ​គ្រប់គ្រង​គណនី​ហ្វេ​សប៊ុ​ក​ទាំងស្រុង​។​

រូបតំណាង

​ដំណោះស្រាយ​៖​ ​សូម​ចូល​ទៅ​ធ្វើ​ប្រើប្រាស់​គណ​នី​អុី​ម៉ែ​ល​ ​Yahoo​ ​ឬ​ ​Hotmail​ ​របស់​អ្នកជា​ប្រចាំ​ ជាពិសេស ​បើសិនជា​អាច​សូម​ធ្វើការ​ផ្លាស់​ប្តូរ​ទៅ​ ​Gmail​ ។ ​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​មិនមែន​មានន័យ​អ្នក​ ​អ្នកមាន​សុវត្ថិភាព​នោះ​ទេ​ ​វា​គ្រាន់តែ​ធ្វើ​ឱ្យ​វា​មានការ​លំបាក​តែប៉ុណ្ណោះ​៕

អត្ថបទ៖ អ៊ូ ផាន់ណារិទ្ធ